ព្រះសីហនុ៖ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ បានឱ្យដឹងថា គម្រោងសាងសង់រ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជប៉ុនជួយនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែឧសភា ឆ្នាំ២០២៦ ដែលអាចសាងសង់រួចរាល់នៅខែកញ្ញា។លោក លូ គឹមឈន់ បានឱ្យដឹងដូចនេះ ក្នុងពេលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ លោកបានលើកឡើងយ៉ាងដូច្នេះ៖ «ជប៉ុនជួយធ្វើជាអង់តែនរ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់ដើរក្នុងសមុទ្រទាំងអស់ហ្នឹងមកកាន់ផែយើង។ នៅខែកញ្ញា គម្រោងសាងសង់អង់តែនរ៉ាដានេះ ត្រូវសាងសង់រួចរាល់ហើយ»។លោក លូ គឹមឈន់ អះអាងថា កំពង់ផែគឺជាបំពង់កដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះការធ្វើឱ្យទំនើបកម្មកំពង់ផែគឺជារឿងដ៏សំខាន់ ហើយនាំឱ្យសេដ្ឋកិច្ចរីកចម្រើន។ បើគ្មានកំពង់ផែទេនោះកម្ពុជានឹងជួបការលំបាកមួយចំនួន។ លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានបន្តជួយធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៣០ឆ្នាំមកនេះ ទាំងការជួយចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។បើតាមលោក លូ គឹមឈន់ ក្នុងឆ្នាំ២០២៥ កំពង់ផែអន្តរជាតិមួយនេះ ទទួលកុងតឺន័រឆ្លងកាត់ជាង ១លាន ៣៤ម៉ឺនទូកុងតឺន័រ កើននជាង ១២ភាគរយ ធៀបនឹងឆ្នាំ២០២៤។ សម្រាប់រយៈពេល៣ ខែដំបូងនៃឆ្នាំ២០២៦ ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាបានកើនឡើង៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ