ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ អំពាវនាវប្រជាពលរដ្ឋរួមគ្នាធ្វើអនាម័យ បោសសម្អាតបរិស្ថាន ទាំងតាមខ្នងផ្ទះរៀងៗខ្លួន និងតាមទីសាធារណៈ ដើម្បីបង្កើនសោភ័ណភាព
Mon,23 March 2026 (Time 09:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាធ្វើអនាម័យ បោសសម្អាតបរិស្ថាន ទាំងតាមខ្នងផ្ទះរៀងៗខ្លួន និងនៅតាមទីសាធារណៈ ឱ្យបានស្អាតល្អជានិច្ច ដើម្បីបង្កើនសោភ័ណភាពភូមិឋាន និងការពារសុខភាព។

ការអំពាវនាវរបស់ ឯកឧត្តម ខូយ រីដា ក្នុងពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ៤០០នាក់ ក្នុងសហគមន៍រាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាលើកទី២ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីបំពេញតាមការសន្យាដែល ឯកឧត្តម បានផ្តល់ជូនកាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ។

ឆ្លើយតបតាមការសន្យាកាលពីលើកទីមួយ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកនូវពូជបន្លែ កូនឈើហូបផ្លែ សាច់គោ សាច់ជ្រូក ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចម្រុះជាច្រើនប្រភេទ មកចែកជូនដោយផ្ទាល់ដៃ ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសហគមន៍ ដើម្បីជំរុញការបង្កបង្កើនផល ពង្រឹងសេដ្ឋកិច្ចគ្រួសារ បានបរិភោគ និងប្រើប្រាស់ ទាំងការរស់នៅប្រចាំថ្ងៃ និងការសិក្សារៀនសូត្រ។

ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស បើទោះបីជាស្ថិតក្នុងតំបន់ឆ្ងាយដាច់ស្រយាល ដោយបានជំរុញឱ្យគណៈគ្រប់គ្រងសាលាបន្តពង្រឹងគុណភាពអប់រំ និងបំណិនជីវិតដល់កូនៗកុមារទាំងអស់។

ជាការពិតណាស់ការការពារធនធានធម្មជាតិ គឺ ឯកឧត្តមនៅតែបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងរាយការណ៍ជាបន្ទាន់ចំពោះជនចំណូលស្រុក ដែលមានបំណងមិនល្អមកលើធនធានធម្មជាតិក្នុងតំបន់នេះ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ពីវឌ្ឍនភាពនៃការត្រៀមតភ្ជាប់បណ្តាញអគ្គិសនី និងការជំរុញទៅក្រសួងសាមី ដើម្បីដំឡើងបង្គោលអង់តែនទូរស័ព្ទ យ៉ាងយូរក្នុងអំឡុងចុងឆ្នាំ២០២៦នេះ បងប្អូននឹងបានប្រើប្រាស់សេវាទូរស័ព្ទហើយ។

ឯកឧត្តម អភិបាលខេត្ត បានដាស់តឿន និងអំពាវនាវយ៉ាងទទូចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាធ្វើអនាម័យ បោសសម្អាតបរិស្ថាន ទាំងតាមខ្នងផ្ទះរៀងៗខ្លួន និងនៅតាមទីសាធារណៈឱ្យបានស្អាតល្អជានិច្ច ដើម្បីបង្កើនសោភ័ណភាពភូមិឋាន និងការពារសុខភាព។ ហើយលោកនឹងមានកាដូពិសេស លើកទឹកចិត្តសម្រាប់ភូមិឋានណាដែលស្អាត និងគ្មានសំរាម។

ក្នុងថ្ងៃដដែលនោះ បន្ទាប់ពីបញ្ចប់បេសកកម្មនៅសហគមន៍រាំងខ្វាវ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំសោភ័ណភាពនៅ អនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងស្រុកភ្នំក្រវាញ ក្នុងគោលបំណងជំរុញការលើកកម្ពស់បរិស្ថានសិក្សាឱ្យកាន់តែមានភាពស្រស់បំព្រង បៃតង និងមានរបៀបរៀបរយ ដើម្បីផ្តល់ភាពទាក់ទាញ និងផាសុកភាពដល់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ