បន្ទាយមានជ័យ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកអូរជ្រៅ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិបន្លិច ភូមិអ្នកតាឈរ ភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្មើនឹង ២៥៨១ប័ណ្ណ។ ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦នេះ។លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ស្រុកអូរជ្រៅ បានចាប់ផ្តើមអនុវត្តការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធចាប់ពី ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ។ ការចុះបញ្ជី និងចែកវិញ្ញាបនបត្រ បានរួចរាល់ចំនួន ៣ឃុំ (ឃុំកូប ឃុំគុត្តសត និងឃុំសំរោង) ដោយឡែកឃុំសំរោង បានចុះបញ្ជី និងចែកវិញ្ញាបនបត្រ រួចរាល់ចំនួន ៧ភូមិ នៅចំនួន ៣ភូមិ គឺភូមិអ្នកតាឈរ ភូមិបន្លិច និងភូមិអញ្ចាញ ដែលជាភូមិចុងក្រោយនៃឃុំសំរោង។ ចំពោះឃុំអូរបីជាន់ បានបញ្ចប់ការវាស់វែងនៅភូមិបន្ទាយថ្មី ភូមិថ្នល់បត់ និងភូមិអូរបីជាន់ (មួយផ្នែក) ហើយបានបញ្ចប់ការបិទផ្សាយ លើភូមិចំនួន ៤ (ភូមិទំនប់ដាច់ ភូមិព្រាវ ភូមិស្នួល ទ្រេត និងភូមិប្រាសាទ)។ ដោយឡែក ភូមិសិលាខ្មែរ ភូមិជោគជ័យ ភូមិព្រៃចាន់ និងភូមិអូរបីជាន់ (មួយផ្នែក) មិនទាន់បានវាស់វែងដោយសារជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។ ឯឃុំចង្ហា ឃុំសឹង្ហ និងឃុំសូភី បានបញ្ចប់ការវាស់វែង និងរៀបចំឯកសារវិនិច្ឆ័យ ត្រៀមបិទផ្សាយជាសាធារណៈតាមនីតិវិធីផងដែរ។នាឱកាសនោះ លោក អ៊ុំ រាត្រី បានបញ្ជាក់អំពីផលប្រយោជន៍នៃប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចជាការធានាភាពស្របច្បាប់ កាត់បន្ថយជម្លោះពីទំនាស់ដីធ្លី ការផ្ទេរសិទ្ធិ (ជាអំណោយក្ដី ជាការលក់ក្តី) រួមទាំងការដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់ពង្រីកមុខរបរជាដើម។ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ លោកអភិបាល ក៏បានសំណូមពរឱ្យអាជ្ញាធរក្រុង-សង្កាត់-ភូមិ ជួយផ្សព្វផ្សាយបំផុសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងស្ថាប័ន ពាក់ព័ន្ធ ចូលរួមសហការក្នុងសកម្មភាពការងារចុះបញ្ជីដីធ្លីនេះឱ្យបានច្រើនជាទីបំផុត និងសូមឲ្យប្រជាពលរដ្ឋ ក្រោយពីទទួលបានប័ណ្ណកម្មសិទ្ធិនេះហើយ សូមថែរក្សាទុកដាក់ឱ្យបានល្អ និងត្រឹមត្រូវ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ