ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មេដឹកនាំវៀតណាម និងរុស្ស៊ី ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិស័យថាមពល និងឧស្ម័ននៅឯទីក្រុងមូស្គូ
Mon,23 March 2026 (Time 06:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានចាកចេញពីប្រទេសកាលពីថ្ងៃទី២២ ខែមីនា ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័នផងដែរ ។

ដំណើរទស្សនកិច្ចរបស់លោក ផាម មិញជិញ ទៅកាន់ប្រទេសមហាអំណាចផលិតប្រេងមួយនេះ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា កើតឡើងចំពេលដែលវៀតណាមកំពុងខិតខំប្រឹងប្រែងពង្រឹងការស្តុកទុកប្រេងឥន្ធនៈរបស់ខ្លួន បន្ទាប់ពីមានការរំខានដល់ការផ្គត់ផ្គង់ទូទាំងពិភពលោក ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា ដំណើរនេះនឹងផ្តោតលើការរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងថាមពល ។

សេចក្តីថ្លែងការណ៍ពីទីក្រុងហាណូយ បានឱ្យដឹងថា «ក្នុងដំណើរទស្សនកិច្ចនេះ នឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនទាក់ទងនឹងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ប្រេង និងឧស្ម័ន»។ ប្រភពដដែលបានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹងលើគ្រប់វិស័យ ចាប់តាំងពីការជួញដូរ ការរុករក ការបូមប្រេង រហូតដល់ការបណ្តុះបណ្តាលធនធានមនុស្ស ។

ចាប់តាំងពីសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល ប្រឆាំងនឹងអ៊ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ វាបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កការភ័យខ្លាចពីកង្វះខាតប្រេងនៅទូទាំងពិភពលោក។ នៅប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយ តម្លៃសាំងស៊ុបពែរ បានកើនឡើង ៥០% ខណៈតម្លៃប្រេងម៉ាស៊ូតបានហក់ឡើងដល់ ៧០% ឯណោះ ។

តាមរបាយការណ៍ពីរដ្ឋធានីហាណូយ លោក ផាម មិញជិញ ក៏បានជជែកតាមទូរសព្ទនាពេលថ្មីៗនេះ ដើម្បីសុំជំនួយផ្នែកប្រេងឥន្ធនៈពីប្រទេសមួយចំនួនទៀត រួមមាន កាតា, គុយវ៉ែត, អាល់ហ្សេរី និងជប៉ុនជាដើម។ លោកមានគម្រោងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក ម៉ៃខល មីស៊ីស្ទីន (Mikhail Mishustin) នៅថ្ងៃទី២៣ ខែមីនា។ យោងតាមរដ្ឋាភិបាលរុស្ស៊ី ថ្នាក់ដឹកនាំទាំងពីរនឹងជជែកពី «បញ្ហាពាណិជ្ជកម្មរុស្ស៊ី-វៀតណាម» ដោយផ្តោតសំខាន់លើការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យថាមពល និងវិស័យផ្សេងៗទៀត ។

គួររំឭកដែរថា ក្នុងដំណើរទស្សនកិច្ចរបស់លោក មីស៊ីស្ទីន (Mishustin) មកកាន់ទីក្រុងហាណូយកាលពីខែមករា ឆ្នាំ២០២៥ រុស្ស៊ីបានប្រកាសថាខ្លួន «ត្រៀមខ្លួនជាស្រេចក្នុងការចូលរួមស្ថាបនាឧស្សាហកម្មថាមពលនុយក្លេអ៊ែរជាតិនៅក្នុងប្រទេសវៀតណាម»។ កាលនោះ ប្រទេសទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងលើវិស័យថាមពលនុយក្លេអ៊ែររួចម្ដងមកហើយ ដោយលោក ផាម មិញជិញ បានបញ្ជាក់ថា វៀតណាមមានគោលដៅសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឱ្យបានក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ