បន្ទាយមានជ័យ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលសាងសង់រួចជាជំហានទី១ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានចុះជួបសំណេះសំណាល សួរសុកទុក្ខពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗ និងបានណែនាំដល់ពលរដ្ឋភៀសសឹកទាំងអស់ឱ្យមានការអត់ធ្មត់ខ្ពស់ក្នុងការទៅរស់នៅបណ្តោះអាសន្ននៅទីនោះប្រសិនបេីនៅមានការខ្វះខាតត្រង់ចំណុចណាមួយ ប៉ុន្តែលោកនឹងខិតធ្វេីយ៉ាងណារៀបចំឱ្យលរដ្ឋភៀសសឹកទាំងអស់បានរស់នៅបណ្តោះអាសន្ននៅទីនោះបានសុខស្រួល។សូមបញ្ជាក់ថា ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធ ដែលត្រៀមឱ្យជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ខ្នងផ្ទះហេីយ។ តាមការគ្រោងទុកនឹងបញ្ចប់ការសាងសង់ផ្ទះ ៣ ០០០ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។ផ្ទះបណ្តោះអាសន្ននេះ ពលរដ្ឋភៀសសឹកមកពីភូមិបន្ទាយមានរិទ្ធ ៥០៤គ្រួសារ និងភូមិសាមគ្គី ៣១៨គ្រួសារ នៃតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានចាប់ឆ្នោតជំហានដំបូង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចាប់ផ្តេីមដឹកជញ្ជូនអីវ៉ានចូលស្នាក់នៅបណ្តេីររៗហេីយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ