ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ លោកស្រី ប៊ូយ ធិមីញហ៊យ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណ សិរ្សមាតុភូមិវៀតណាម ដែលមានរយៈ ពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦។ សូមជម្រាបជូនថា ក្នុងដំណើរទស្សន កិច្ចផ្លូវការនេះ សម្តេចកិត្តិសង្គហបណ្ឌិត នឹងជួបពិភាក្សាការងារជាមួយប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីពិនិត្យឡើងវិញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ ដែលជាស្ពានដ៏សំខាន់តភ្ជាប់ចំណងមេត្រីភាព និងសាមគ្គីភាពរវាងប្រជាជនប្រទេសទាំងពីរ។ បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត នឹងជួបសម្តែងការគួរសមជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គម និយមវៀតណាម។នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុ ភូមិវៀតណាម (២០២៦-២០៣១) ដែល កិច្ចព្រមព្រៀងនេះ បានបន្តអនុវត្តកម្មវិធី សហប្រតិបត្តិការរវាងរណសិរ្សទាំងពីរក្នុងដំណាក់កាល (២០២០- ២០២៥) ទទួលបានលទ្ធផលគួរជាទីមោទនៈ។យោងតាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូនឹងអញ្ជើញទស្សនកិច្ចតំបន់ទេសចរណ៍បែបធម្មជាតិនៅភាគខាងជើងប្រទេសវៀតណាម (ខេត្តឡាវកាវ) ស្ថានីយ៍ខ្សែកាប្លិ៍កំពូលភ្នំ Fan si pan និងទស្សនាតំបន់ទេសចរណ៍តាមជុក ក៏ដូចជា តំបន់ទេសចរណ៍មួយចំនួនទៀតនៅក្នុងខេត្តនិញប៊ិញផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ