កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពតមានក្រុងពីរ គឺក្រុងកំពត និងក្រុងបូកគោ ហើយក្រុងទាំងពីនេះជាបេះដូងរបស់ខេត្ត ពិសេសក្រុងកំពតផ្ទាល់តែម្តង ដែលទាមទាឱ្យអភិបាលក្រុងទាំងពីរបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំរៀបចំកែលម្អ និងអភិវឌ្ឍឱ្យកាន់តែស្អាតទាកទាញ។ ក្រៅពីនេះត្រូវធានាដល់ភាពសុខសាន្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្ត។លោក ម៉ៅ ធនិន បានណែនាំដូចនេះក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលក្រុងកំពតឱ្យទៅកាន់ជាអភិបាលក្រុងបូកគោ និងផ្ទេរអភិបាលក្រុងបូកគោ មកជាអភិបាលក្រុងកំពតវិញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ ការផ្លាស់ប្តូរ និងផ្ទេរតំណែងនៃការដឹកនាំពីកន្លែងមួយទៅកាន់កន្លែងមួយទៀត គឺជារឿងធម្មតាសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រដ្ឋ ដើម្បីដោះដូរនូវបទពិសោធន៍ និងរួមគ្នាបន្តការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។ យ៉ាងណាមិញ ការផ្ទេភារកិច្ចរបស់លោកអភិបាលក្រុងកំពត និងលោកស្រីអភិបាលក្រុងបូកគោនាពេលនេះ ក៏ដូចគ្នាដែរ។ ដូច្នេះ អភិបាលក្រុងទាំងពីរ ចេះពិភាក្សា សួរនាំគ្នាទៅវិញទៅមកចំពោះចំណុចណាមួយ ឬការងារណាមួយ ដែលសេសសល់ហើយត្រូវធ្វើបន្តឱ្យបានច្បាស់លាស់។លោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តកំពតមានភូមិសាស្ត្រអំណោយផល ហើយមានក្រុងពីរដែលមានសក្តានុពលខ្លាំងដូចគ្នា ហើយឯកឧត្តមជឿជាក់ថា អភិបាលក្រុងទាំងពីរ នឹងបន្តខិតខំដឹកនាំរៀបចំ និងអភិវឌ្ឍន៍ក្រុងឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីផ្តល់ជូននូវភាពសុខសាន្ត និងកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេង និងស្នាក់នៅក្រុងទាំងពីរ ពិសេសការផ្តល់នូវសេវាសាធារណៈជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។លោកបានលើកទឹកចិត្តឱ្យអភិបាលក្រុងទាំងពីរ ត្រូវធ្វើជាមេដឹកនាំគំរូ សម្រាប់មន្ត្រី និងប្រជាជន ដោយយកអំណាចដែលបានផ្តល់ដោយថ្នាក់ដឹកនាំទៅប្រើប្រកបដោយព្រហ្មវិហារធម៌ សច្ចៈធម៌ អនុវត្តច្បាប់ប្រកបដោយភាពទន់ភ្លន់ និងត្រូវចាត់ទុកបងប្អូនប្រជាពលរដ្ឋជាគ្រួសារតែមួយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ