ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីបរិស្ថាន ណែនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បន្តសហការជាមួយអ្នកពាក់ព័ន្ធ និងដៃគូ ធ្វើការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ និងពង្រឹងការអនុវត្តច្បាប់
Mon,02 March 2026 (Time 02:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 112នាក់)

មណ្ឌលគិរី៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានណែនាំឱ្យមន្ទីរបរិស្ថានខេត្ត បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការល្បាត ការពង្រឹងការអនុវត្តច្បាប់ និងការយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិច តាមរយៈការទទួលបានផលប្រយោជន៍ពីឥណទានកាបូន ការរៀបចំសហគមន៍គោលដៅបៃតង ការធ្វើកសិកម្មមានមេត្រីនឹងបរិស្ថាននិងពង្រឹងភាពធន និងការប្រើប្រាស់កែច្នៃអនុផលព្រៃឈើប្រកបដោយនិរន្តរភាពជាដើម។

លោក អ៊ាង សុផល្លែត បានធ្វើការណែនាំដូចនេះ ក្នុងឱកាសដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចុះពិនិត្យថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានទីតាំងនៅស្នាក់ការឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់បានចំនួន ៥កន្លែង រួមមាន ខេត្តមណ្ឌលគិរី សៀមរាប ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តកោះកុង ដែលថ្នាលបណ្តុះកូនឈើនីមួយ មានសមត្ថភាព បណ្តុះកូនឈើបានប្រមាណ ៣០ម៉ឺនដើម ទៅ១,២លានដើម ក្នុងឆ្នាំ។

ក្រៅពីនេះ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះដោយឥតគិតថ្លៃជូនសាធារណជន ចំនួន ៣,៤លានដើម ដើម្បីយកទៅដាំ តាមរយៈយុទ្ធនាការពន្លកបៃតង នៅឆ្នាំ២០២៥។ នៅក្នុងឆ្នាំ២០២៦ក្រសួងបរិស្ថានមានគោលបំណងពង្រីកគម្របបៃតងនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដោយគ្រោងនឹងចែកកូនឈើជូនប្រជាពលរដ្ឋចំនួម ៥លានដើម ដើម្បីយកទៅដាំស្តារព្រៃសហគមន៍ ដាំតាមមូលដ្ឋាន ទីសាធារណៈ សាលារៀន វត្តអារាមជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ