ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅថ្នាក់ដឹកនាំដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា កុំព្រួយបារម្ភ ខណ:បញ្ហាជម្លោះព្រំដែនជាមួយថៃមិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលនេះទេ
Mon,02 March 2026 (Time 02:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 104នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមរយៈលោកស្រីអគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំងថា សូមឱ្យថ្នាក់ដឹកនាំដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំខាងមុខនោះ សូមកុំមានការព្រួយបារម្ភ ត្បិតកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃតែមិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ខាងមុខនោះទេ។

ការលើកឡើងបែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្ដៅដែលលោកស្រីបានវិលកម្ពុជាសារជាថ្មី ក្នុងឱកាសដឹកនាំគណប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកវត្ដមានរបស់លោកជំទាវ ពេលនេះជាផ្នែកមួយដ៏សំខាន់នៃការរួមចំណែកលើកទឹកចិត្ដ និងគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅចុងខែវិច្ឆិការ ខាងមុខនេះ។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) បានសម្ដែងការអរគុណ ដែលសម្ដេចតេជោ បានអនុញ្ញាតឲ្យលោកស្រី និងប្រតិភូ ចូលជួបសម្ដែងការគួរសម។
លោកស្រីបានរំលេចពីការមើលឃើញជាក់ស្ដែងពីការរីកចម្រើនរបស់កម្ពុជា ពិសេសនោះគឺ អាកាសយានដ្ឋានអន្ដរជាតិតេជោដែលមានភាពស្រស់ស្អាត និងធំទូលាយ ដែល នឹងរួមចំណែកដ៏សំខាន់ក្នុងការរង់ចាំទទួលដំណើរមកដល់របស់គណ:ប្រតិភូនៃថ្នាក់ដឹកនាំបណ្ដាប្រទេសអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលនេះ។

លោកស្រីបានចាត់ទុកកម្ពុជាជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងអង្កការអន្ដរជាតិហ្វ្រង់កូហ្វូនីស្របជាមួយគ្នានេះលោកស្រីបានកោតសរសើរនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ តាំងពីអតីតកាលនិងការស្វែងរកសន្ដិភាពសម្រាប់កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោកាលពីសម្ដេចនៅជានាយករដ្ឋមន្ដ្រី។

ជាការឆ្លើយតប សម្ដចតេជោ ហ៊ុន សែន ពេញចិត្ដចំពោះការលើកឡើងរបស់លោកស្រី ដោយសម្ដេចតេជោ បានបញ្ជាក់ថាកម្ពុជារង់ចាំស្វាគមន៍ប្រតិភូនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំងអញ្ជើញមកកាន់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បន្ដថា បើទោះបច្ចុប្បន្នស្ថានភាពពិភពលោកក្នុងស្ថិតក្នុងភាពស្មុគស្មាញក៏ពិតមែន ប៉ុន្ដែតាមរយ:កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ សម្ដេចតេជោសង្ឃឹមថានឹងទទួលបាននូវលទ្ធផលជោគជ័យដើម្បីជាប្រវត្ដិសាស្ដ្រសម្រាប់កម្ពុជា ស្របជាមួយគ្នានេះសម្ដេចតេជោ សង្ឃឹមថា លោកស្រីផ្ទាល់នឹងគាំទ្រយ៉ាងសកម្មដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ
លោកស្រី Louise Mushikiwabo បានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។ លោកស្រីថាវត្តមានលោកជំទាវមកកាន់កម្ពុជានាពេលនេះ គឺជាការចូលរួមចំណែកក្នុងការសហការជាមួយកម្ពុជានៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។

នៅក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនេះ លោកស្រីបានទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ ហើយសម្រាប់បរិបទប្រទេសកម្ពុជា លោកស្រីក៏បានតាមដានផងដែរពីបញ្ហាព្រំដែនកម្ពុជា និងថៃ។ លោកស្រីបានបញ្ជាក់ប្រាប់សម្តេចតេជោថាលោកស្រី អញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ លោកស្រីក៏នឹងឆ្លៀតទៅសួរសុខទុក្ខបងប្អូនជនភៀសខ្លួននៅព្រំដែនផងដែរ។

សម្តេចតេជោបានសម្ដែងនូវការអរគុណចំពោះការចាប់អារម្មណ៍របស់លោកស្រី ដែលមានបំណងគ្រោងទៅជួបបងប្អូនជនភៀសខ្លួននៅព្រំដែន។

សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រីវនៅកម្ពុជា ជាពិសេសការគ្រោងទៅសួរសុខទុក្ខបងប្អូនភៀសសឹក គឺជាការបង្ហាញយ៉ាងច្បាស់ នូវជំហររបស់លោកជំទាវក្នុងការគាំទ្រដល់សន្តិភាពដែលមិនចង់ឃើញសង្គ្រាមកើតឡើង។ សម្តេចតេជោក៏បានផ្ញើសារតាមរយៈលោកស្រីថា សូមឱ្យថ្នាក់ដឹកនាំដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំខាងមុខនោះ សូមកុំមានការព្រួយបារម្ភ ត្បិតកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃតែមិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ខាងមុខនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ