បាត់ដំបង៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២៥០បណ្ណជូនប្រជាពលរដ្ឋ២១៧គ្រួសារស្ថិតនៅក្នុងភូមិចុងពរ និងភូមិប៉ែន នៃឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋសូមថែរក្សាបណ្ណកម្មសិទ្ធិដីធ្លីដែលទទួលបាននាពេលនេះឱ្យបានល្អ មិនត្រូវយកទៅអ៊ុតរឹងនោះទេដែលនាំឱ្យងាយបាក់ និងឆាប់ខូចជាដើម។ឯកឧត្តមអភិបាលខេត្ត ប្រាប់ប្រជាពលរដ្ឋទាំងអស់សូមកុំរំលោភកាន់កាប់ដីចំណីផ្លូវ និងណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវចាត់វិធានការរំដោះ និងការពារដីចំណីផ្លូវ ទុកផ្លូវឱ្យបានធំទូលាយដើម្បីបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយងាយស្រួលធ្វើដំណើរ។ឯកឧត្តម ក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាអនាម័យបរិស្ថាន បញ្ឈប់ការដុតសំរាម និងដុតជញ្ជ្រាំងដែលនាំឱ្យបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ឯកឧត្តម ជំរុញប្រជាពលរដ្ឋត្រូវខិតខំអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ពីបញ្ហាគ្រឿងញៀនតាមរយៈកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ដើម្បីឱ្យសមត្ថកិច្ចចុះអន្តរាគមន៍នៅមូលដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ