កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានណែនាំដល់អាជ្ញាធរ មន្ទីរ-អង្គភាពជំនាញ កងកម្លាំង ឱ្យចូលរួមពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់សង្គម ពិសេសរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកលេងខេត្តកំពតកាន់តែច្រើន ជួយលើកកម្ពស់ដល់សេដ្ឋកិច្ចខេត្ត និងប្រជាជន។លោក ម៉ៅ ធនិន បានលេីកឡេីងដូចនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ លោកបានបញ្ជាក់ថា ខេត្តកំពតចាប់តាំងពីលោកបានចូលមកកាន់តំណែង រហូតមកដល់ពេលនេះ ប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗក្នុងមួយឆ្នាំបានកើនឡើងពី ១.៨០០ដុល្លា ដល់ជិត ៣.០០០ដូល្លា។ កំណើននេះ ក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងក្នុងអនុវត្តភារកិច្ចតួនាទីរបស់ខ្លួនបានល្អប្រសើរ ពិសេសការចូលរួមអភិវឌ្ឍវិស័យទេសសចរណ៍របស់ខេត្ត ដែលជាកត្តាចម្បងរុញច្រានដល់វិស័យផ្សេងៗទៀតឱ្យកាន់តែប្រសើរឡើងផងដែរ។នៅក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ មន្ត្រីជំនាញពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ច ទាំងផ្នែកទឹក និងគោក ត្រូវសហការរួមគ្នាបន្តទប់ស្កាត់កុំឱ្យមានលំហូរទំនិញហាមឃាត់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកគោក ឬច្រកទឹកក្នុងភូមិសាស្ត្រខេត្តកំពតជាដាច់ខាត ព្រោះវាជាការប្រមាថមួយដល់ក្រុមគ្រួសារ និងវីរកងទ័ពពលី ដែលបានបូជាជីវិតដើម្បីការពារសន្តិភាព និងបូរណភាពទឹកដី។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យរួមគ្នាទប់ស្កាត់ការវិលត្រលប់មកវិញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ការសម្អាតអនាម័យបរិស្ថាន សម្អាតតំបន់ឆ្នេរ និងហាមឃាត់រាល់សកម្មភាពរំលោភបំពានយកដីដៃព្រែក និងរក្សាការពារដីរដ្ឋឱ្យបានល្អប្រសើរ។បេីតាមលោក ម៉ៅ ធនិន ការរួមគ្នាអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ការបង្កើតសមិទ្ធផលទេសចរណ៍ ការរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានល្អប្រសើរ មិនត្រឹមតែជួយលើកកម្ពស់ដល់សេដ្ឋកិច្ចប្រជាជន និងខេត្តប៉ុណ្ណោះទេ តែវាបានបង្ហាញនូវតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ