ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានទទួលជំនួបសម្តែងការគួរសមរបស់ លោកស្រី Susan Kleebank អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសប្រេស៊ីល ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចការងារ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងកម្ពុជា-ប្រេស៊ីល នៅរាជធានីភ្នំពេញ។ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-ប្រេស៊ីល ព្រមទាំងបានអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យដែលផ្តល់ផលប្រយោជន៍រួម ដល់ប្រទេសទាំងពីរ រួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនៃប្រទេសទាំងពីរផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ