ព្រះវិហារ៖ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងនិងសម្ភារៈប្រើប្រាស់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤៥៣គ្រួសារ រួមទាំងស្ត្រីមានផ្ទៃពោះ ស្ត្រីដែលមានកូនតូច គ្រូពេទ្យ គ្រូបង្រៀន និងសិស្សានុសិស្ស ដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹកវត្តឧត្តរគិរីទួលអណ្តែត ស្រុកគូលែន ខេត្តព្រះវិហារ ។ កម្មវិធីនេះធ្វើឡើង ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ក្នុងឱកាសសំណេះសំណាលនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវបណ្ឌិត និងបានថ្លែងអំណរគុណដល់វីរកងទ័ព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានលះបង់ និងរួមសុខរួមទុក្ខនៅតាមបន្ទាត់ព្រំដែន។ លោកជំទាវបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយ «មិនទុកនរណាម្នាក់ឱ្យនៅឯកោ» និងកំពុងខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមនានាដោយសន្តិវិធី ផ្អែកលើយន្តការច្បាប់ និងការទូតអន្តរជាតិ ដើម្បីធានាបាននូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបង្កលក្ខណៈឱ្យបងប្អូនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ប្រកបដោយសុវត្ថិភាព និងមោទនភាព។លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរនៅមូលដ្ឋាន ដែលបានរួបរួមសាមគ្គីគ្នារៀបចំមណ្ឌលសុវត្ថិភាព ដល់ប្រជាពលរដ្ឋភៀសសឹក ដោយបង្កលក្ខណៈអំណោយផល និងសុវត្ថិភាព សម្រាប់ការស្នាក់នៅរបស់បងប្អូនភៀសសឹកទាំងអស់ ជាពិសេសស្ត្រី និងក្មេងស្រី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ