ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ឱ្យជំរុញការប្រើប្រាស់ ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR) ជាជំហានបន្តបន្ទាប់ នៅតាមមន្ទីរពេទ្យសាធារណៈទូទាំងប្រទេស។លោករដ្ឋមន្ត្រីថា ការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រឌីជីថល គឺជាជំហានសំខាន់មួយ ក្នុងការធ្វើឱ្យប្រព័ន្ធសុខាភិបាលទំនើប ដែលជួយឱ្យបុគ្គលិកសុខាភិបាល អាចប្រើព័ត៌មានអ្នកជំងឺបានងាយស្រួល ឆាប់រហ័ស បង្កើនភាពត្រឹមត្រូវ ការថែទាំជំងឺជាប់លាប់ និងបង្កើនប្រសិទ្ធភាពសេវាព្យាបាលតាមនិយាមច្បាស់លាស់។គន្លឹះនៃភាពជោគជ័យ គឺការប្តេជ្ញាចិត្ត និងស្មារតីការងារជាក្រុម។ នៅពេលថ្នាក់ដឹកនាំមន្ទីរពេទ្យជំរុញ និងណែនាំឱ្យក្រុមការងារប្រេីប្រាស់ប្រព័ន្ធ EMR ឲ្យបានពេញលេញ នោះ នឹងជួយលើកកម្ពស់គុណភាពសេវាសុខាភិបាល និងគាំទ្រចក្ខុវិស័យ នៃការអភិវឌ្ឍសុខាភិបាលឌីជីថល ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងមានប្រសិទ្ធភាពកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ