ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ចំនួនប្រមាណ១៥០នាក់ មកពីទីក្រុង Canberra ទីក្រុង Sydney ទីក្រុង Melbourne និងទីក្រុង Adelaide នៅប្រទេសអូស្ត្រាលី។លោកបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងសេចក្តីកង្វល់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋខ្មែរ ដោយបញ្ជាក់ពីគោលការណ៍ថា «មិនដែលបោះបង់បងប្អូនណាម្នាក់ឡើយ» ទោះបីជារស់នៅទីណាក៏ដោយ ព្រោះប្រជាជនកម្ពុជាគ្រប់រូប ជាផ្នែកមួយនៃមហាគ្រួសារខ្មែរ។លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-អូស្រ្តាលី បានវិវត្តទៅជា «ភាពជាដៃគូដ៏ចាស់ទុំ និងទំនើប» ដែលត្រូវបានកសាងលើកលើមូលដ្ឋាន នៃចំណងការទូតជាង៧៤ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥២។ លោកក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង ក្នុងនាមជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។អំឡុងនៃដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយបណ្តាថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសអូស្ត្រាលី ក្នុងនោះមានប្រធានរដ្ឋសភា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិផងដែរ។ ជំនួបទាំងនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងអូស្ត្រាលី ព្រមទាំងគាំទ្រដល់ការធ្វើឱ្យមានអាទិភាពផ្នែកសេដ្ឋកិច្ច និងការលើកកម្ពស់ផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជា។រាជរដ្ឋាភិបាលកម្ពុជា បន្តការការពារអធិបតេយ្យជាតិយ៉ាងសកម្ម តាមរយៈត្រៀមរួចជាស្រេចផ្នែកយោធា ការទូត និងផ្លូវច្បាប់។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តរបស់បងប្អូនសហគមន៍ខ្មែរ ក្នុងប្រទេសអូស្ត្រាលី ដែលដែលជាប្រភពនៃការគាំទ្រយ៉ាងរឹងមាំ ដល់កងទ័ពជួរមុខរបស់កម្ពុជា និងជួយពង្រឹងស្មារតីប្តូរផ្តាច់របស់ជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ