បន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ក្រោយពីប្រកាសចូលកាន់តំណែង។កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំ(ក) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល និងជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ ស្នងការរង នាយការិយាល័យជំនាញ និងអង្គភាពចំណុះទាំងអស់ត្រូវពង្រឹងរបៀបរបបការងារ, និងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ,ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ជាពិសេសបទល្មើសស្គេមអនឡាញ ក្រុមក្មេងទំនើងជាដើម។ចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំ ដល់ថ្នាក់នាំនិងកម្លាំងនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវសហការជាមួយបណ្តាកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យបានជិតស្និត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ