ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជន ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលកំពុងទទួលរងផលប៉ះពាល់ពីខាងក្រៅ
Thu,12 March 2026 (Time 05:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជន ដើម្បីជាការរួមចំណែកនូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរួមគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ខណៈដែលកម្ពុជាបាន និងកំពុងទទួលរងផលប៉ះពាល់ពីខាងក្រៅក្នុងពេលថ្មីៗនេះ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” មកពីខាងផ្នែកឯកជន បានសហការដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា ក្រុម «ឃ» នៃភាគីរាជរដ្ឋាភិបាល និងសមាជិក-សមាជិកា ក្រុម «ឃ» ផ្នែកឯកជនមកពីសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុន និងសមាគមធុរកិច្ចជាតិ និងអន្តរជាតិ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជា ដើម្បីដាក់ចេញវិធានការដោះស្រាយសមស្របជូនវិស័យឯកជននៅក្នុងប្រទេសកម្ពុជា, កិច្ចប្រជុំត្រូវបានរៀបចំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ បានពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៨ រួមមាន ១. ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់, ២. ការស្នើសុំកម្រៃសេវារបស់ក្រុមហ៊ុនអន្តរការីធានារ៉ាប់រង គឺជាចំណូលមិនជាប់អាករ, ៣. ពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង, ៤. ការលក់ក្រៅព្រំដែនកម្ពុជា, ៥. ការប្រមូលពន្ធលើផ្ទាំងផ្សព្វផ្សាយ, ៦. នីតិវិធីក្នុងការប្រកាសការបង់អាករលើតម្លៃបន្ថែម, ៧. ការបង្កើតក្របខ័ណ្ឌសម្រាប់ការប្រកាសផ្សាយនូវបទប្បញ្ញតិ្ត និងលិខិតបទដ្ឋានគតិយុត្ត, និង៨. ការបង្កើតស្ថាប័នជំនាញសម្រាប់ដោះស្រាយបញ្ហាវិវាទលើបំណុលដែលមានកិច្ចធានា។

ដើម្បីឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជន, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ បទប្បញ្ញត្តិ យន្តការស្ថាប័ន និងវិធានការនានា ដើម្បីដោះស្រាយនិងឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ទាំងកម្រិតនយោបាយ កម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស។ ដូច្នេះសំណូមពរ និងអនុសាសន៍របស់វិស័យឯកជន ត្រូវបានទទួលយកមកសិក្សា និងជាធាតុចូលសម្រាប់បន្តពិភាក្សា ស្វែងរកដំណោះស្រាយបន្ថែម។

អង្គប្រជុំបានឆ្លើយបំភ្លឺ និងដោះស្រាយសំណូមពររបស់វិស័យឯកជន ព្រមទាំងប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័ន និងវិស័យឯកជនដែលមានការពាក់ព័ន្ធអនុវត្តតាមការសម្រេចរបស់អង្គប្រជុំ។ លេខាធិការដ្ឋាននៃក្រុមការងារត្រូវបន្តតាមដានជាមួយក្រសួង-ស្ថាប័ន ជំរុញការអនុវត្តនូវការសម្រេចរបស់អង្គប្រជុំដោយសកម្ម និង ការទទួលខុសត្រូវ។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងខាងរាជរដ្ឋាភិបាល ពិសេសអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជា ខាងវិស័យឯកជន ដែលកន្លងមកបានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ហើយបានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហររវាងភាគីវិស័យឯកជន និងរាជរដ្ឋាភិបាល លើរបៀបវារៈទាំង ៨ ខាងលើនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ