ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបសុខាភិបាល ចំពោះសហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា–ថៃ។ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ កញ្ចប់សង្គ្រោះបន្ទាន់ ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់ សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ក្នុងឱកាសនេះ រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងអំណរគុណ ចំពោះអង្គការសុខភាពពិភពលោក សម្រាប់ការគាំទ្រ ទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងការឆ្លើយតបចំពោះគ្រោះអាសន្នសុខភាពនានា។ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា សម្ភារៈទទួលបាននាពេលកន្លងមក និងនៅពេលនេះ នឹងត្រូវបានចែកចាយទៅកាន់បណ្តាខេត្តដែលរងផលប៉ះពាល់រួចហើយ ខណៈសម្ភារៈដែលនៅសេសសល់ នឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតំបន់រងផលប៉ះពាល់ក្នុងពេលឆាប់ៗនេះ ហើយផ្នែកមួយនឹងត្រូវរក្សាទុក សម្រាប់ពង្រឹងការត្រៀមខ្លួនឆ្លើយតប ចំពោះវិបត្តិសុខភាពនាពេលអនាគត។ក្នុងនាមក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្របន្តរបស់អង្គការសុខភាពពិភពលោក WHO ក្នុងការពង្រឹងការតាមដានជំងឺ កម្មវិធីចាក់ថ្នាំបង្ការ ការបង្ការនិងគ្រប់គ្រងការឆ្លងរោគ ការផ្សព្វផ្សាយសារអប់រំសុខភាព និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងសេវាជំនួយផ្លូវចិត្តសង្គម សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ