ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស ថេត ណែនាំស្នងការថ្មី នៃខេត្តបន្ទាយមានជ័យ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបការងារ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
Wed,11 March 2026 (Time 06:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

បន្ទាយមានជ័យ៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបរនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រទេស ពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឲ្យបានល្អប្រសើរ។

ការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ។ នាយឧត្តមសេនីយ៍ ស ថេត ក៏លើកឡើងអំពីសភាពការណ៍ពិភពលោក ដែលបាននិងកំពុងកើតឡើង ព្រមទាំងការត្រៀមលក្ខណៈរបស់កម្ពុជា ចំពោះព្រឹត្តិការណ៍ដែលនឹងរៀបចំនៅពេលខាងមុខ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ព្រំដែនរវាងកម្ពុជា និងថៃ កាលពីពេលកន្លងទៅ និងភាពផុយស្រួយនៃបទឈប់បាញ់។ ប៉ុន្ដែនាយឧត្តមសេនីយ៍ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្ដិវិធី បញ្ចៀសការផ្ទុះអាវុធ និងយន្ដការកាទូតលើឆាកអន្ដរជាតិផងដែរ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលកាលនៅក្នុងមុខតំណែងបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបានល្អ ទាំងការងារបញ្ជាដឹកនាំ ពិសេសការងារព្រំដែន ដែលបានប្រកៀកស្មាគ្នាជាមួយកងយោធពលខេមរភូមិន្ទឈរជើង យ៉ាងរឹងមាំការពារបូរណភាពទឹកដី អធិបតេយ្យជាតិ តស៊ូស្វិតស្វាញ់ ក្រាញននៀលដោយគ្មានការរួចរាឡើយ។

ចំពោះស្នងការថ្មីដែលទើបប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការណែនាំនូវការងារសំខាន់ៗមួយចំនួនរួមមាន៖

*ទី១៖ ពង្រឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវ ក្នុងការដឹកនាំកងកម្លាំង
*ទី២៖ ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាពិសេសជំរុញគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព
*ទី៣៖ បន្ដជំរុញអនុវត្តការងារជំនាញ ការបម្រើសេវាជូនប្រជាពលរដ្ឋ
*ទី៤៖ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចពាក់ព័ន្ធ
*ទី៥៖ ជំរុញការកសាងអង្គភាព ថែរក្សាបរិស្ថាន អនាម័យនៅកន្លែងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ