ភ្នំពេញ៖ ក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ទទួលធុងញែកសំរាម សរុបចំនួន ១០០ឈុត ដោយមួយឈុត មាន៣ធុង របស់ក្រុមហ៊ុន Leader Energy Group Berhad ដែលមានក្រុមហ៊ុន Cambodian Transmission Limited ជាបុត្រសម្ព័ន្ធ។ សម្រាប់ចែកជូនបន្តដល់រដ្ឋបាលក្រុង-ស្រុក នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ដើម្បីដាក់នៅតាមសាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមផ្សារ។លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការចូលរួមពីផ្នែកឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ បានលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងការកែច្នៃសំរាម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ តាមផែនការនៅឆ្នាំ២០២៦ ក្រសួងបរិស្ថាននឹងផ្តល់ ធុងសំរាមឲ្យបានចំនួន៣ម៉ឺនទៅ៤ម៉ឺនធុងបន្ថែមទៀត យកទៅចែកជូនសាលារៀន មណ្ឌលសុខភាព និងវត្តអារាម នៅទូទាំងប្រទេសកម្ពុជា ដែលកាលពីឆ្នាំកន្លងទៅនេះ ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមចំនួនជាង១ម៉ឺនធុងរួចរាល់ហើយ ទៅកាន់ខេត្តចំនួន៦នៅកម្ពុជា។ សូមបញ្ជាក់ថា ការចែកធុងសំរាមទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម មណ្ឌលសុខភាព និងទីផ្សារ ដែលជួយជំរុញឱ្យសកម្មភាពនៃយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក និងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព តាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ