កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានប្រាប់ដល់អ្នកវិនិយោគិនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការចាញ់បោកឈ្មួញកណ្តាល ហើយករណីនេះបានកើតមានច្រើនលើកមកហើយនៅក្នុងខេត្តកំពង់ស្ពឺ។ ការចាញ់បោកនេះ ដូចជាការដាក់លុយឱ្យទិញដី រត់ការឯកសារគតិយុត្តផ្សេងៗ ហើយក្រោយទទួលបានលុយកាក់ ឈ្មួញកណ្តាលទាំងនោះក៏បានគេចខ្លួនបាត់ ដែលទីបំផុតបន្ទុកទាំងអស់ត្រូវបានធ្លាក់មកលើអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តជាអ្នកដោះស្រាយ។លោក ជាម ច័ន្ទសោភ័ណ បានក្រើនរម្លឹកបែបនេះក្នុងឱកាសជួបសំណេះសំណាល និងស្វែងយល់ពីសក្តានុពលខេត្តជាមួយអ្នកវិនិយោគិននៃទីក្រុងប៉េកាំង ប្រទេសចិន រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ លោកបានលើកឡើងថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគិននានា ពិសេសអ្នកវិនិយោគិននៃសាធារណរដ្ឋប្រជាមានិតចិន ដែលគិតមកទល់ពេលនេះខេត្តមានអ្នកវិនិយោគិនចិនប្រមាណជាង៩៥%។លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីបញ្ជៀសនូវហានិភ័យនេះ គប្បីអ្នកវិនិយោគិនទាំងអស់ ទំនាក់ទំនង់ដោយផ្ទាល់មករដ្ឋបាលខេត្ត ឬមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានជាក់លាក់ជុំវិញការដាក់ទុន ទីតាំងវិនិយោគ។ ម្យ៉ាងវិញទៀត ការទំនាក់ទំនងផ្ទាល់មកអាជ្ញាធរ ឬអង្គភាពពាក់ព័ន្ធគឺមានសុវត្ថិភាពគ្រប់គ្រាន់ ពិសេសបានការណែនាំ និងចង្អុលបង្ហាញចំគោលដៅដែលអ្នកវិនិយោគចង់បាន។ ក្នុងនោះក៏បានឱកាសក្នុងការជួយសម្របសម្រួល ជ្រោមជ្រែង និងលើកទឹកចិត្តពីគណបញ្ជាការឯកភាពខេត្តដោយផ្ទាល់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ