ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកស្រី ការ៉ូលីន ហ្វ្លរេ(Carolyn Florey) អ្នកជំនាញការផ្នែកការអភិវឌ្ឍឌីជីថលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធការអនុវត្តគម្រោងរដ្ឋាភិបាលឌីជីថលកម្ពុជានៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើចំណុចសំខាន់ៗ លើរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន PwC (ក្រុមហ៊ុនដែលទទួលបានអាណត្តិការងារពីធនាគារអភិវឌ្ឍន៍អាស៊ី), ផែនការអនុវត្តលើអនុសាសន៍របស់ក្រុមហ៊ុន PwC, ការអភិវឌ្ឍថ្នាលស្នើសុំសេវាតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយ និង លទ្ធភាពនៃការធ្វើកិច្ចសហការបន្ថែមនាពេលខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ