ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ទទួលស្វាគមន៍អគ្គកុងស៊ុលវៀតណាម ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
Tue,10 March 2026 (Time 05:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 117នាក់)

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

ក្នុងជំនួបដ៏មានអត្ថន័យនេះ លោកអគ្គកុងស៊ុលវៀតណាម បានពាំនាំនូវពាក្យពេចន៍ជូនពរជ័យ សិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងខេត្តពោធិ៍សាត់ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីជាសក្ខីភាពនៃចំណងមិត្តភាព ភាគីវៀតណាមក៏បាននាំយកនូវកាដូ ជូនដល់ស្នងការដ្ឋាន ដើម្បីអបអរពិធីបុណ្យជាតិដ៏ធំរបស់កម្ពុជា។
លោកឧត្តមសេនីយ៍ទោ ស ថេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងការយកចិត្តទុកដាក់របស់ភាគីវៀតណាម ដែលតែងតែរក្សានូវទំនាក់ទំនងល្អ "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
ជំនួបនេះមិនត្រឹមតែជាការសម្តែងការគួរសមតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសក្នុងការរឹតចំណងសាមគ្គីភាពរវាងអាជ្ញាធរខេត្តពោធិ៍សាត់ និងតំណាងអគ្គកុងស៊ុលវៀតណាម ឱ្យកាន់តែស្អិតរមួត បម្រើឱ្យផលប្រយោជន៍សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ស្មារតីសាមគ្គីភាព និងការយោគយល់គ្នា គឺជាគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាព និងការអភិវឌ្ឍតំបន់ ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ