ថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម ឌិត ទីណា អញ្ជើញប្រគល់ផ្ទះជូនអតីតយុទ្ធជន នៅមណ្ឌលតេជោសន្តិភាព “២២២២” ស្ដិតនៅស្រុកភ្នំស្រុក
Mon,09 February 2026 (Time 10:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អមដំណើរដោយឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត អញ្ជើញប្រគល់ផ្ទះជូនអតីតយុទ្ធជននៅមណ្ឌលតេជោសន្តិភាព “២២២២” ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ ថា បច្ចុប្បន្ន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន គិតមកទល់ពេលនេះ មានចំនួនសរុប៦.៧៨១នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន៨.៧៧៦នាក់, និវត្តជនដែលជាអតីតមន្រ្តីរាជការស៊ីវិល មានចំនួនសរុប២.១៧៧នាក់។

ឯកឧត្ដម បន្តាថា គិតមកទល់ពេលនេះ សមាជិកអតីតយុទ្ធជនកំពុងស្ថិតក្រោមគ្រប់គ្រងមានចំនួន៥.៦៣៨នាក់។ អតីតយុទ្ធជន ក្នុងមណ្ឌលពុងស្ថិតក្រោមគ្រប់គ្រងចំនួន ៣៤២ គ្រួសារ។ ក្នុងនោះផ្ទះចាស់ ចំនួន៣៤២ខ្នង, ផ្ទះសង់ថ្មី ចំនួន៩២ខ្នង, ផ្ទះត្រូវប្រគល់នៅថ្ងៃនេះ ចំនួន ៣៧ ខ្នង ក្នុងនោះ មន្ត្រី កងរាជអាវុធហត្ថចំនួន៥ខ្នង, មន្ត្រី នគរបាល ចំនួន៣ខ្នង, គ្រូចំនួន៦ខ្នង និងយោធាចំនួន២៣ខ្នង។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលខេត្តចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឌិត ទីណា ក៏បានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជន សុទ្ធតែបានលះបង់គ្រប់បែបយ៉ាងដេីម្បីការពារទឹកដី ប្រទេសជាតិ ជាការតបស្នង រាជរដ្ឋាភិបាលមិនដែលភ្លេចគុណបំណាចដ៏ធំធេងនេះទេ ជាក់ស្តែងបងប្អូនអតីតយុទ្ធជន ទទួលបានដី និងផ្ទះសម្រាប់រស់នៅបានសមរម្យ។ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមនអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា បានសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនបានរស់នៅ និងធ្វេីជូនជាបន្តបន្ទាប់។

ក្នុងនោះឯកឧត្តម ក៏បានជំរុញបន្ថែមដល់បងប្អូនអតីតយុទ្ធជន បង្កេីននូវការដាំដុះបន្លែបង្កាផ្សេងៗនូវផ្ទៃដីដែរនៅសេសសល ដេីម្បីបង្កេីននូវសេដ្ឋកិច្ចសម្រាប់គ្រួសារ ។ ក្នុងនាមក្រសួងកសិកម្ម នឹងចាំជួយបងប្អូនប្រសិនត្រូវការបច្ចេកទេសក្នុងការដាំដុះផ្សេងៗ ដោយក្រសួងមានមន្ត្រីកសិកម្មឃុំ ចាំជួយផ្តល់បច្ចេកទេសជានិច្ច។

សូមបញ្ជាក់ថា តាមរយៈកិច្ចការដ៏មានសារៈសំខាន់នេះ ប្រមុខថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានផ្តល់ការឧបត្ថម្ភ-គាំទ្រយ៉ាងសកម្ម ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត បានជួយឧបត្ថម្ភគាំទ្រដូចជា លំនៅដ្ឋាន(ផ្ទះ), ផ្លូវ, ទឹក, ភ្លើង, សាលារៀន, អាស្រម, ប៉ុស្តិ៍សុខភាព និងស្នាក់ការគណបក្សជាដើម ដល់ភូមិតេជោសន្តិភាពការ៉េ២នេះតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

វីដែអូ