ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ធី ឆៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញ
Mon,09 February 2026 (Time 10:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​

ក្រោម​ស្មារតី​មនុស្សធម៌និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦​ វេលាម៉ោង ៩.០០នាទី បានដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្ត​កំពង់ស្ពឺ​ រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា អញ្ជើញបន្តចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។

នាឱកាស​សួរសុខទុក្ខ​នោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ​ស្រ៊ុន​​​ មេបញ្ជាការ និងក្រុមការងារ បាន​សំណេះសំណាល​ ​ព្រមទាំងជូនពរឲ្យ លោកវរសេនីយ៍ត្រី ធី ឆៃ​ ឆាប់បានជាសះស្បើយនិងមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសព្រមទាំងបានឧបត្ថម្តនូវថវិការ​ចំនួន​៥០០,០០០រៀល រួមទាំងសម្ភារៈមួយចំនួទៀតមានដូចជា៖មី៤កេះ,ទឹកសុទ្ធ ៤កេះ,ទឹកផ្លែឈើ ២កេះ និងភេសជ្ជៈ២កេះផងដែរ។

លោកវរសេនីយ៍ត្រី ធី ឆៃ និងភរិយាព្រមទាំងក្រុមគ្រួសារ​ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះផងដែរ ចំពោះ​លោក​ឧត្តម​សេនីយ៍ត្រី ម៉េ​ង​ស្រ៊ុន មេបញ្ជាការ ដែលបានអញ្ជើញចុះសួរ​សុខទុក្ខ​ដោយផ្ទាល់​​ ព្រមទាំងបានឧបត្ថម្តនូវថវិការនិងសម្ភារៈ​មួយចំនួនប្រគល់ជូនក្រុមគ្រួសារ លោក ដោយការយកចិត្តទុកដាក់បំផុត។និងបានជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ នឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត​ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ