ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ស្នេីឯកអគ្គរាជទូតអង់គ្លេសជួយកៀរគរអ្នកវិនិយោគអង់គ្លេសមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាជាពិសេសខេត្តបាត់ដំបង
Mon,09 February 2026 (Time 10:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

បាត់ដំបង៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា មកទស្សនកិច្ច និងស្វែងយល់ពីសក្តានុពលផ្សេងៗនៅខេត្តបាត់ដំបង។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ពីសក្តានុពលរបស់ខេត្តបាត់ដំបងថា៖ បាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤៤,៨ គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់ ៣ ជាមួយប្រទេសថៃ។ ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល លេីវិស័យកសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង ១លាន ៣សែននាក់ មាន១៤ ក្រុង-ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម ។ ហើយខេត្តបាត់ដំបងគឺជាខេត្តដែល កំពុងអភិវឌ្ឍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបងមានសំណង់បុរាណជាង ៨០០ ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា អភិរក្ស និងមានតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសប្រវត្តិសាស្ត្រជាច្រើនផងដែរ ។ ជារួមខេត្តបាត់ដំបងនៅខ្វះការវិនិយោគផ្នែកឧស្សាហកម្ម និងកែច្នៃ វិចខ្ចប់ កសិផលផ្សេងៗនៅមានកំរិតនៅឡើយ។ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនផ្នែក ដោយទាមទារឱ្យអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគផ្នែក កសិ-ឧស្សាហកម្ម ក្នុងការកែច្នៃ កសិផល ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានស្នេីឯកឧត្តម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ជួយកៀរគរ អ្នកវិនិយោគ ចក្រភពអង់គ្លេសមក បណ្ដាក់ទុនរកស៊ីនៅ កម្ពុជាជាពិសេសខេត្តបាត់ដំបង លេីការកែច្នៃ ផលិតផល កសិកម្ម ដ៏សំបូរបែបក្នុងខេត្តបាត់ដំបង ដើម្បីបង្កើតឱកាសធ្វើពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងថ្លែងអំណរគុណដល់ភាគីចក្រភពអង់គ្លេស ដែលកន្លងមកតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាលើគ្រប់វិស័យ មានវិស័យសុខាភិបាល វិស័យអប់រំ វិស័យពាណិជ្ជកម្ម រួមទាំងវិស័យផ្សេងៗជាច្រើនទៀតបានយ៉ាងល្អប្រសើរ។

ពាក់ព័ន្ធ បញ្ហាព្រំដែន កម្ពុជា-ថៃ ដែលធ្វើឱ្យកម្ពុជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសខេត្តបាត់ដំបង រងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែងពលរដ្ឋ វត្តអារាម រំខានដល់ការរស់នៅ ការធ្វើអាជីវកម្មរបស់ពលរដ្ឋកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនជាដើម។ឯកឧត្តម សុខ លូ បានថ្លែងថាកម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងណាមួយឡើយ គឺកម្ពុជាចង់បានសន្តិភាពតែប៉ុណ្ណោះ ដូច្នេះសូមឱ្យ ឯកឧត្តម ឯកអគ្គរាជទូត ជួយអំពាវនាវ ឱ្យអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជាដើម្បីទទួលបាននូវសុខសន្តិភាព និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ ។

ជាការឆ្លេីយតប ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលយកនូវអ្វីដែល ឯកឧត្តម អភិបាលខេត្ត បានលេីកឡេីង។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានយល់ពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរាជទូត
បានបង្ហាញនូវការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្តេជ្ញាចិត្តបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ(online scams) ដែលជាបញ្ហាមួយបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម និងវិនិយោគិន។

ជាកិច្ចឆ្លើយតប ឯកឧត្តម អភិបាលខេត្តបានបង្ហាញការប្តេជ្ញាចិត្តជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ(online scams)ឱ្យអស់ពីមូលដ្ឋានខេត្តបាត់ដំបង។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកាងានេះដែរ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ និងតម្រូវការរបស់ខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះក្នុងឆន្ទៈដូចគ្នា គឺជួយអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រទេសជាតិទាំងពីរកាន់តែរីកចម្រើនបន្ថែម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ