ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរខេត្តនៅកូរ៉េខាងត្បូង ចេញមុខសុំអភ័យទោស បន្ទាប់ពីអភិបាលម្នាក់លើកយោបល់ឱ្យ នាំចូលស្រ្តីក្មេងៗពីក្រៅប្រទេស ដើម្បីជំរុញអត្រាកំណើតដែលទាបខ្លាំង នៅក្នុងប្រទេស
Mon,09 February 2026 (Time 10:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 53នាក់)

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរខេត្តនៅប្រទេសកូរ៉េខាងត្បូង បានចេញមុខសុំអភ័យទោស បន្ទាប់ពីអភិបាលម្នាក់ បានលើកឡើងយោបល់ឱ្យ នាំចូលស្រ្តីក្មេងៗពីក្រៅប្រទេស ដើម្បីជំរុញអត្រាកំណើតដែលទាបខ្លាំង នៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ។

កាលពីសប្តាហ៍កន្លងទៅ អភិបាលស្រុក Jindo លោក Kim Hee-soo បាននិយាយថា ភូមិស្រុកនៅតាមទីជនបទ អាចដោះស្រាយបញ្ហារួមថយចំនួនប្រជាជន តាមរយៈការផ្គូរផ្គងបុរសៗដែលនៅលីវ ជាមួយនារីៗដែលមកពីប្រទេសដទៃ ដូចជាវៀតណាម ឬស្រីលង្កាជាដើម។

អំឡុងកិច្ចប្រជុំមួយ លោក Kim បានលើកឡើងយ៉ាងដូច្នេះថា «យើងគួរនាំចូលស្រ្តីក្មេងៗពីវៀតណាមឬស្រីលង្កា ដើម្បីឱ្យបុរសៗនៅលីវតាមតំបន់ជនបទ អាចរៀបការជាមួយពួកគេ»។

ការអត្ថាធិប្បាយដូចខាងលើ ត្រូវបានថ្កោលទោសដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហើយបង្កឱ្យមានការរិះគន់ផ្នែកការទូត ពីសំណាក់ ស្ថានទូតវៀតណាមប្រចាំទីក្រុងសេអ៊ូល។ ជាលទ្ធផលរដ្ឋបាលខេត្ត South Jeolla ដែលគ្រប់គ្រងស្រុក Jindo របស់លោក Kim បានព្យាយាមបន្ធូរបន្ថយភាពចម្រូសចម្រាស ដោយចេញមុខសុំទោស ចំពោះពាក្យសម្តីមិនសមរម្យរបស់លោក Kim និងថាវាបាន បង្កភាពឈឺចាប់ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម និងចំពោះស្រ្តីភេទជារួម។ លោក Kim ផ្ទាល់ ក៏បានសុំទោសផងដែរ ដោយ ទទួលស្គាល់ថា ពាក្យសម្តីដែលលោកបានប្រើ គឺមិនសមរម្យពិតមែន។

គួរបញ្ជាក់ថា នៅលើពិភពលោក កូរ៉េខាងត្បូងជាប្រទេសដែលមានអត្រាកំណើតដ៏ទាបបំផុតមួយ ហើយបានព្យាយាមចំណាយថវិការាប់ពាន់លានដុល្លារ ទៅក្នុងកិច្ចប្រឹងប្រែង ដើម្បីលើកទឹកចិត្តឱ្យស្រ្តីមានកូនឱ្យបានច្រើន និងរក្សាស្ថិរភាពនៃចំនួនប្រជាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ