(បន្ទាយមានជ័យ): ដោយមានការចង្អុលណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ លោកនាយរងការិយាល័យ បំពាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលបានពលីកាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនកុសុមៈ រាជធានីភ្នំពេញ។សូមបញ្ជាក់ថាលោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានរងរបួសធ្ងន់ដោយអំបែងគ្រាប់ចំក្បាល ក្នុងសមរភូមិប្រយុទ្ធ ជាមួយទាហានឈ្លានពានរបស់ភាគីសៀម កាលពីកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ហើយបានបញ្ជូនបន្តទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១២:៤៥នាទី បានពលីជីវិត ។ សពលោកវរសេនីយ៍ទោ យី សុថាត់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ថ្លែងនាឱកាសដ៏ក្រៀមក្រំនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តសូមសំដែងនូវការចូលរួមរំលែងក្នុងទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ កូន ស្វាមី ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា៖ ការបាត់បង់លោកវរសេនីយ៍ទោ យី សុថាត់ គឺជាការបាត់បង់នូវវីរនគរបាលដ៏អង់អាចក្លាហាន ក្នុងការប្រយុទ្ធតតាំងជាមួយសត្រូវចោរសៀមឈ្លានពានទឹកដី ហើយវីរភាពដ៏អង់អាចក្លាហានរបស់លោក ដើម្បីបុព្វហេតុជាតិការពារបូរណភាពទឹកដី ប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនភ្លេចនិងបានដក់ជាប់ក្នុងដួងចិត្តជានិច្ចមិនអាចបំភ្លេច ។ ជាមួយនោះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ២លានរៀល ចូលរួមក្នុងកម្មវិធីបុណ្យសពផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ