ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក​ទេសរដ្ឋមន្ត្រី​ កែវ​ រ៉េមី៖​ ការឈ្លានពានទឹកដីដោយប្រើកម្លាំងយោធាថៃ​ ដើម្បីកាន់កាប់ គឺមិនអាចទទួលបានដោយភាពស្របច្បាប់នោះទេ
Thu,05 February 2026 (Time 04:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

ភ្នំពេញ៖​ លោក​ទេសរដ្ឋមន្ត្រី​ កែវ​ រ៉េមី​ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានសរសេរនៅលេីហ្វេសបុកផ្លូវការរបស់លោក​ នៅថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ថា​ វិធានការនានារបស់រាជរដ្ឋាភិបាល​ ខុសពីចំណាត់ការរបស់ក្រុមហ៊ុន ខុសគ្នាពីគណបក្សនយោបាយ​ ដែលមិនដឹកនាំរដ្ឋ។ រាល់លិខិតស្នាម ឬវិធានការណាមួយរបស់រដ្ឋត្រូវមានការគិតគូរដោយមានភាពល្អិតល្អន់បំផុតនូវផលប៉ះពាល់របស់វា។

លោក​ទេសរដ្ឋមន្ត្រី​ កែវ​ រ៉េមី​ បានបន្តទៀតថា​ យ៉ាងណាមិញ​ រាល់លិខិតបណ្តឹងតវ៉ា ឬវិធានការតាមផ្លូវច្បាប់ដែលទាក់ទងទៅរដ្ឋណាមួយ ឬប្រទេសណាមួយ គឺកាន់តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយត្រូវតែរឹងមាំ​ និងដោយថ្លឹងថ្លែងនូវផលប្រយោជន៍ដែលទទួលបានយូរអង្វែង។ ការឈ្លានពានទឹកដីដោយប្រើកម្លាំងយោធាថៃដើម្បីកាន់កាប់ គឺមិនអាចទទួលបានដោយភាពស្របច្បាប់នោះទេ។

លោក​ទេសរដ្ឋមន្ត្រី​ កែវ​ រ៉េមី​ ក៏បានសង្កត់ធ្ងន់ថា​ ប្រទេសកម្ពុជា​ ឬរាជរដ្ឋាភិបាលកម្ពុជា​ ដឹងច្បាស់ថានឹងដោះស្រាយតាមវិធីណា​ ពោលគឺ​ ត្រូវតែរក្សា និងឲ្យតម្លៃទៅលើអាយុជីវិតរបស់មនុស្សដែលរស់នៅតាមព្រំដែននៃប្ររទេសទាំងពីរ​ រួមទាំងប្រជាជនខ្មែរ និងប្រជាជនថៃ។ ដូចនេះពលរដ្ឋមេត្តាបន្តអត់ធ្មត់ និងជឿជាក់លើវិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ