ភ្នំពេញ៖ គម្រោង "ការបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា" ដែលមានទឹកប្រាក់ ១២លានដុល្លារ ពីប្រទេសនូវែលសេឡង់ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វត្តមានក្រោមអធិបតីភាពលោក Jonathan Kings ឯកអគ្គរដ្ឋទូតប្រទេសនូវែលសេឡង់ ប្រចាំកម្ពុជា រួមជាមួយលោក បណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ។ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងនេះ ក្នុងគោលបំណងលើកកម្ពស់ចំណូលគ្រួសារនៅតាមទីជនបទ និងធានាសុខុមាលភាពកុមារ តាមរយៈវិស័យសាកវប្បកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។គម្រោង “ការបង្កើនកាលានុវត្ដភាពសម្រាប់ អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា”ហៅកាត់ថា(GROWTH) ទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលប្រទេសនូវែលសេឡង់ និង អង្គការសង្គ្រោះកុមារនូវែលសេឡង់ (Save the Children New Zealand) អនុវត្តដោយអង្គការសង្គ្រោះកុមារ (Save the Children) ប្រចាំកម្ពុជា ក្រោមកិច្ចសហការជាមួយអង្គការ iDE កម្ពុជា។គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសេដ្ឋកិច្ច និងជីវភាព រស់នៅរបស់គ្រួសារកសិករចំនួន ៨ពាន់គ្រួសារនិងបង្កើតបរិយាកាស ដែលមាន សុខ ភាពល្អ និងមានសុវត្ថិភាពសម្រាប់កុមារជាង១ម៉ឺននាក់ នៅខេត្តចំនួន៤ រួមមាន ៖ បន្ទាយមានជ័យ កំពត កោះកុង និង សៀមរាប។លោកJonathan Kingsឯកអគ្គរដ្ឋទូតនូវែលសេឡង់ មានប្រសាសន៍ថា “ប្រទេសនូវែលសេឡង់មានសេចក្តីសោម នស្សរីករាយក្នុងការអបអរសាទរការដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង ហ្គ្រូវ GROWTH នៅក្នុងកម្ពុជា។ សមិទ្ធផលនេះ ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយវាក៏ជាការចាប់ផ្តើមជំពូកថ្មីក្នុងការលើកកម្ពស់វិស័យសាកវប្បកម្ម ឱ្យក្លាយជាក្បាលម៉ាស៊ីនរុញច្រានវិបុលភាពនៅតាមជនបទ។”លោក បណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា ធិការក្រសួងកសិកម្ម មានប្រសាសន៍ថា “គោលដៅរបស់យើង គឺការធ្វើទំនើបកម្មវិស័យកសិកម្ម ធានាបានទាំងការបង្កើតនូវបរិយាកាសសុវត្ថិភាពនិងប្រកបដោយបរិយាបន្ន។ តាមរយៈការធ្វើការរួមគ្នាដើម្បីពង្រីកបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនឹងអាកាសធាតុ ពង្រឹងការតភ្ជាប់ទីផ្សារ និងរៀបចំខ្សែច្រវាក់តម្លៃឱ្យមានលក្ខណៈផ្លូវការ យើងអាចធានាថា កសិករខ្នាតតូចនៅកម្ពុជា នឹងទទួលបាន អត្ថប្រយោជន៍ពីអាជីវកម្មកសិកម្មរបស់ពួកគេ និងបន្តក្លាយជាឆ្អឹងខ្នងនៃភាពធន់នៃសេដ្ឋកិច្ចរបស់យើង។”លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការសង្គ្រោះកុមារកម្ពុជា បានមានប្រសាសន៍ថា៖ “ការដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ យើងកំពុងបោះជំ ហានពីយុទ្ធសាស្ត្រទៅរកការអនុវត្ត ដោយប្រើប្រាស់វិធីសាស្ត្រផ្លាស់ប្តូរថ្មី ដែលលើសពីជំនួយកសិកម្មបែបប្រពៃណី ដើម្បីកសាងភាពធន់ជាប្រព័ន្ធ នៅក្នុងតំបន់គោលដៅនៃខេត្តបន្ទាយ មានជ័យ កំពត កោះកុង និង សៀមរាប ។ តាមរយៈការចាប់ផ្តើមជាផ្លូវ ការនូវវិធីសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារ យើងកំពុងធានាថាកំណើនសេដ្ឋកិច្ចមាន លក្ខណៈបម្រើដល់ពលរដ្ឋក្រីក្រ និងគិត គូរ ដល់កុមារ។ បទពិសោធន៍កាលពីឆ្នាំមុនៗ បានបង្ហាញថា រាល់ទឹកប្រាក់១ ដុល្លារ ដែលយើងវិនិយោគលើការលើក កម្ពស់វិស័យសាកវប្បកម្មជាប្រព័ន្ធ យើងឃើញមានផលចំណេញសេដ្ឋកិច្ចនិងផ្នែកសង្គមត្រឡប់មកវិញចំនួន១២ ដុល្លារ រួមទាំងផលជះលើសុវត្ថិភាពកុមារ អាហារូបត្ថម្ភ និងការអប់រំផងដែរ។”លោក Kevin Robbins នាយកប្រចាំប្រទេសនៃអង្គការ iDE កម្ពុជាបានលើកឡើងថា៖ “គម្រោងហ្គ្រូវ GROWTH ផ្តល់ដល់កសិករនូវចំណេះដឹង ឧបករណ៍ និងការភ្ជាប់ទីផ្សារដែលពួកគេត្រូវការ ដើម្បីអនុវត្តកសិកម្មវៃឆ្លាតនឹងអាកាសធាតុ និងទទួលបានទីផ្សារកាន់តែប្រសើរ។ តាមរយៈការពង្រឹងប្រព័ន្ធទី ផ្សារសាកវប្បកម្មឱ្យមានភាពធន់ ការជំរុញការចូលរួមពីវិស័យឯកជន និងការផ្តល់អំណាចដល់សហគ្រាសកសិកម្មដែលដឹកនាំដោយស្ត្រី និងសហគ្រាសកសិកម្មលក្ខណៈគ្រួសារ គម្រោងនេះជួយដល់គ្រួសារក្នុងការកែលម្អជីវភាព គ្រប់គ្រងហានិភ័យ និងកសាងសហគម ន៍ឱ្យកាន់តែមានភាពធន់"។សូមបញ្ជាក់ថា គម្រោង GROWTH នេះត្រូវបានបង្កើតឡើងដោយផ្អែកលើការរៀនសូត្រពី គម្រោងដែលបានអនុវត្តកន្លង មករួមមាន៖ គម្រោង "លើកកម្ពស់ជីវ ភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្មនិងទីផ្សារ" (STEER) និងគម្រោង "លើក កម្ពស់ជីវភាពប្រជាពល រដ្ឋប្រកបដោយភាពធន់ និងបន្សាំការប្រែប្រួលអាកាស ធាតុ" (CAREP) របស់អង្គការ SCI និងគម្រោង “ការធ្វើពាណិជ្ជកម្មសាកវប្បកម្មមានលក្ខណៈវៃឆ្លាតក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ" (Csmart) និង “កម្មវិធីសម្របសម្រួលការអភិវឌ្ឍន៍មុខជំនួញកសិកម្ម កម្ពុជា” របស់អង្គការ iDE កម្ពុជា។គម្រោងហ្គ្រូវ GROWTH នឹងអនុវត្តរហូតដល់ឆ្នាំ២០៣០ ដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារកសិករ ខ្នាតតូចប្រហែល៨ពាន់គ្រួសារ និងគាំទ្រដល់ស្ថាប័ន ឬសហគ្រាស ក្នុងស្រុកចំនួន ៧០០៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
វីដែអូ