បាត់ដំបង៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យអណ្តូងទឹក និងការរៀបចំប្រព័ន្ធសូឡាបូមទឹកសម្រាប់ចែកចាយជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ៣០០គ្រួសារនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម អគ្គលេខាធិការ បានកោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន គណៈកម្មាធិការសមាគមខេត្ត ស្រុក និងឃុំ ដែលបានអនុវត្តសកម្មភាពការងារបានយ៉ាងល្អប្រសើរឆ្លើយតបនូវតម្រូវការចាំបាច់ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន។ឯកឧត្តម អគ្គលេខាធិការ លើកឡើងថា ទន្ទឹមនឹងការរៀបចំអណ្តូងទឹកដែលផ្តល់ផលប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន។ ក្នុងនោះ ការរៀបចំប្រព័ន្ធសូឡាសម្រាប់បូមទឹក និងចែកចាយទឹក នឹងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អតីតយុទ្ធជន និងនិវត្តជនប្រើប្រាស់ ដូចជា ការដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួនជាដើម។ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ឯកឧត្តម អគ្គលេខាធិការ បានថ្លែងអំណរគុណដល់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលអ.ន.ក. ដែលបានជីកអណ្តូងចំនួន ៣០អណ្តូង ដើម្បីជាប្រយោជន៍ប្រើប្រាស់ដល់អតីតយុទ្ធជន និងនិវត្តជន។បន្ថែមលើនេះ ឯកឧត្តម អគ្គលេខាធិការ បានថ្លែងអំណរគុណដល់ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាអនុប្រធានអ.ន.ក.ខេត្ត ដែលបានជួយស្ថាបនាផ្លូវក្រាលគ្រួសក្រហមជូនបងប្អូនអតីតយុទ្ធជននៅក្នុងតំបន់សម្បទានដីសង្គមកិច្ចខាងលើចំនួនប្រមាណ ៩គីឡូម៉ែតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ