ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា
Tue,03 February 2026 (Time 09:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា។

កិច្ចប្រជុំដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ននានា តំណាងអភិបាលនៃគណៈអភិបាលទាំង ២៥រាជធានី - ខេត្ត ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូប។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា "រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុ វិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការងារអភិបាលកិច្ច និងការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងបានចាត់ទុកការកែទម្រង់រដ្ឋបាលសាធារណៈ ជាបេះដូងនៃការកែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ ប្រាកដណាស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តបេសកកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ពីអាណត្តិមុនៗ ក្នុងនោះ ដោយធ្វើការសម្រួចមុំ។ ជាមួយគ្នានេះ គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដែលដឹកនាំដោយសម្តេមហាបវរធិបតី ផ្ទាល់ក្នុងការដាក់ចេញ ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែ ទម្រង់រដ្ឋបាលសារណៈ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា "កិច្ចពិភាក្សារបស់យើងនារសៀលនេះ ស្ថិតក្នុងការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ទៀតសោត ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័ន គឺស្របទៅតាមគោលការណ៍ណែនាំរបស់ សម្តេចមហាបវរធិបតី «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ» ព្រម ទាំងមានភាពប្រទាក់ក្រឡាគ្នាក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។"

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់សេចក្តីព្រាងអនុក្រឹត្យទាំងអស់ សុទ្ធតែបានឆ្លងកាត់កិច្ចពិភាក្សាយ៉ាងហ្មត់ចត់ និងមតិយោបល់ជាច្រើនលើកច្រើនសារ ទាំងកម្រិតបច្ចេកទេស ទាំងកម្រិតអន្តរក្រសួង និងមានការចូលរួមពីក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដោយមានការឯកភាពជាស្មារតីរួម ដើម្បីធានាដល់ការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន មានភាពច្បាស់លាស់ មានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ដែលបានដាក់ចេញ និងអនុវត្តន៍។

កិច្ចប្រជុំនានេះ លេខាធិការដ្ឋាននៃគ.វ.រ. ជាមួយនឹងក្រសួង ស្ថាប័នសាមី និងភាគីពាក់ព័ន្ធ បានពិភាក្សាគ្នា និងចូលរួមមតិ យោបល់យ៉ាងផុសផុលទៅលើសេចក្តីព្រាងអនុក្រឹត្យទាំងពីរ ទាំងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ ព្រមទាំងបានគិតគូរអំពីទិដ្ឋភាពទូទៅជាច្រើន ដើម្បីរកចំណុចឯកភាពរួមគ្នា ប្រកបដោយសង្គតិភាពរវាងអនុក្រឹត្យផ្សេងៗទៀត ដោយមិនឱ្យមានភាពត្រួតស៊ីគ្នា មិនជាន់សមត្ថកិច្ចគ្នា តែមានភាពប្រ ទាក់ក្រឡាគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»៕

សូមបញ្ជាក់ថា ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ដោយសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈ។
ក្នុងនោះ ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោយពីបានធ្វើការវិភាគមុខងារក្រសួងស្ថាប័នរួចមក ក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំរៀបចំកែសម្រួល និងបានបញ្ចប់អនុក្រឹត្យស្តីពី ការរៀបចំនិងការប្រ ព្រឹត្តទៅរបស់ក្រសួងស្ថាប័ន ចំនួន១០ ព្រមទាំងបានដាក់ចេញជាបន្តបន្ទាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ