ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីសុខាភិបាល កោតសរសើរនូវគំរូវីរភាពកងទ័ពអាវស ដែលវីរភាពនេះ គឺជាមោទនភាពរបស់ជាតិកម្ពុជា
Sat,28 February 2026 (Time 05:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ពោធិ៍សាត់៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។


លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរនូវគំរូវីរភាពកងទ័ពអាវស ដែលវីរភាពនេះ គឺជាមោទនភាពរបស់ជាតិកម្ពុជា។
សូមបញ្ជាក់ថា មណ្ឌលសុខភាពប្រម៉ោយ ជាមណ្ឌលសុខភាពយុទ្ធសាស្រ្ត ដែលបានត្រៀមលក្ខណៈ និងបានប្រើប្រាស់គ្រប់សមត្ថភាពជំនាញរបស់ខ្លួន រួមទាំងមធ្យោបាយបច្ចេកទេស និងមានការចុះគាំទ្រដោយផ្ទាល់ពីមន្ទីរពេទ្យសម្ព័ន្ធមេត្រីថ្នាក់ជាតិ ជួយខេត្តពោធិ៍សាត់ ក្នុងអំឡុងពេលនៃការផ្ទុះសង្រ្គាមឈ្លានពាន ដែលបង្កការដោយភាគីថៃ មកលើបូរណភាពដែនដីកម្ពុជា។


មណ្ឌលសុខភាពនេះ ត្រូវបានរៀបចំឱ្យមានបន្ទប់វះកាត់ សង្រ្គោះបន្ទាន់ ក្រោមការចង្អុលបង្ហាញដោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីធ្វើការសង្រ្គោះ និងព្យាបាល និងត្រៀមលក្ខណៈជាយុទ្ធសាស្រ្តគ្រប់ស្ថានភាព។


មណ្ឌលសុខភាពនេះ ត្រូវរៀបចំជួសជុល សាងសង់ ពង្រីកទំហំ ដោយក្រុមការងារបច្ចេកទេសវិស្វកម្ម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងការចូលរួមរបស់ អាជ្ញាធរស្រុកវាលវែង និងក្រោមការជ្រោមជ្រែង រួមទាំងបំពាក់ម៉ាស៊ីនវះកាត់ សម្ភារវះកាត់ និងសម្ភារផ្សេងៗជាច្រើនទៀត សម្រាប់ដំណើរការរបស់មន្ទីរពេទ្យនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ