ភ្នំពេញ៖ លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានមានប្រសាសន៍ថា នៅកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់កាត់បន្ថយឱ្យនៅកម្រិតទាបបំផុត តាមតែអាចធ្វើទៅបាន ឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០ ព្រោះថា ៩០% នៃពិការភាព គឺអាចជៀសវាងបាន និងព្យាបាលបាន។ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពីបញ្ជ្រាបការយល់ដឹងសុខភាពភ្នែក និងការពិនិត្យព្យាបាលភ្នែក ផ្តល់វ៉ែនតាជូនថ្នាក់ដឹកនាំមនិងមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី គឹម ស៊ីផាត់ បន្ថែមថា ទន្ទឹមនឹងនេះ វិសមភាពយេនឌ័រ (ភាពមិនស្មើគ្នារវាងបុរសនិងស្ត្រី) ក្នុងវិស័យសុខភាពភ្នែកនៅកម្ពុជា នៅតែបន្តកើតមាននៅឡើយ។ជាក់ស្តែង របាយការណ៍នៃការអង្កេតរហ័សថ្នាក់ជាតិ ស្តីពីភាពពិការភ្នែកដែលអាចជៀសវាងបាន ដែលបានរៀបចំឡើងដោយកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល កាលពីឆ្នាំ២០១៩ បានបង្ហាញថា ក្នុងចំណោមមនុស្សចាស់ដែលមានអាយុ៥០ឆ្នាំឡើងទៅ ស្ត្រីមានអត្រាពិការភ្នែក២ដង ច្រើនជាងបុរស (ស្រ្តីមាន៣.២% បុរសមាន១.៦%)។ផ្ទុយទៅវិញ បើពិនិត្យមើលទៅលើតួលេខអ្នកជំងឺដែលបានមកទទួលការព្យាបាល និងបកបាយភ្នែកវិញ ឃើញថា ស្ត្រីបានមកទទួលការព្យាបាល និងបកបាយភ្នែក មានអត្រាតិចជាងបុរសទៅវិញ គឺបុរសទទួលបាន ៧៨.៥% រីឯស្រ្តីវិញទទួលបានត្រឹមតែ ៦៨.៥% ប៉ុណ្ណោះ។ ការអង្កេតរហ័សនេះបានបង្ហាញផងដែរថា មានកត្តាឧបសគ្គប្រឈមមួយចំនួនក្នុងការទទួលបានសេវាព្យាបាល គឺ ១៥.៤%នៃស្រ្តី ឆ្លើយថា មិនមានថវិកាទៅទទួលការព្យាបាល រីឯបុរសវិញមានតែ ៩.៥%ទេ។ ម៉្យាងទៀត ប្រមាណ ៧៥% នៃប្រជាជនដែលមិនបានទៅទទួលសេវា មិនដែលបានទទួលព័ត៌មានស្តីពីសុខភាពភ្នែកទេ។លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អ រវាងក្រសួងកិច្ចការនារី កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល មូលនិធិហ្វ្រេដហូឡូ ក្រុមហ៊ុនដៃគូ ដែលបានសហការគ្នា រៀបចំឱ្យមានកម្មវិធីនេះ ដែលបានផ្តល់ចំណេះដឹងស្តីពីសុខភាពភ្នែក ហើយប្រសិនបើលោកអ្នកមានបញ្ហាភ្នែក ត្រូវប្រញាប់ទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យដែលមានជំនាញភ្នែកឱ្យបានទាន់ពេលវេលា ចៀសវាងការពិការភ្នែកដែលអាចជៀសវាងបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ