ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងកិច្ចការនារី និងយូណេស្កូប្រចាំនៅកម្ពុជា កំណត់រកលទ្ធភាព ក្នុងការពង្រឹងសមភាពយេនឌ័រ ក្នុងប្រព័ន្ធព័ត៌មាន ឌីជីថល បញ្ញាសិប្បនិម្មិត (AI) វប្បធម៌ និងគ្រួសារខ្មែរ
Fri,27 February 2026 (Time 05:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួប និងពិភាក្សាការងារជាមួយលោក Flavio Bonetti អ្នកតំណាងអង្គការយូណេស្កូថ្មី (UNESCO) និងសហការី នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ លោកស្រីកិត្តិបណ្ឌិត និងអ្នកតំណាង UNESCO បានវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការកន្លងមក រវាងស្ថាប័នទាំងពីរ និងបានពិភាក្សាលើការចូលរួម និងតំណាងស្ត្រី ក្នុងវិស័យសារព័ត៌មាន, បង្កើនការចាប់យកជំនាញស្ទេម (STEAM) របស់ស្ត្រីនិងក្មេងស្រី សមភាពយេនឌ័រក្នុងវិស័យឌីជីថល បញ្ញាសិប្បនិម្មិត និងការចិញ្ជឹមកូនបែបវិជ្ជមាន។

លោកស្រីកិត្តិបណ្ឌិត និងអ្នកតំណាង UNESCO បានលើកឡើងអំពីទិសដៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងលទ្ធភាព ក្នុងការសិក្សាស្រាវជ្រាវអំពីតម្លៃស្រ្តី ក្នុងសង្គម វប្បធម៌ និងគ្រួសារខ្មែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ