ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មនុស្សជាច្រើនជួបជុំគ្នាអំពាវនាវដល់រដ្ឋាភិបាលប្រេស៊ីល ឱ្យបញ្ជូនប្រេងទៅគុយបា ដើម្បីដោះស្រាយវិបត្តិថាមពល
Fri,27 February 2026 (Time 05:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

ប្រេស៊ីល៖ មេដឹកនាំសហជីព និងកម្មករក្នុងវិស័យប្រេង បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការក្រុមហ៊ុនប្រេងរដ្ឋ ប៉េត្រូប្រាស (Petrobras) ក្នុងទីក្រុងរីអូដឹជេនីរ៉ូ (Rio de Janeiro) កាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវដល់ក្រុមហ៊ុន និងប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ឱ្យបញ្ជូនប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា ដើម្បីដោះស្រាយបញ្ហាខ្វះថាមពលធ្ងន់ធ្ងរដែលកំពុងកើតមាននៅលើប្រទេសកោះមួយនេះ ។


អំឡុងព្រឹត្តិការណ៍នោះ ក្រុមអ្នកតវ៉ា បានធ្វើការចោទប្រកាន់ប្រទេសមហាអំណាចថា កំពុងដាក់សម្ពាធ និងរារាំងគុយបាតាមរយៈគោលនយោបាយដែលពួកគេហៅថាជាការឈ្លានពានបែបអាណានិគមនិយម ។
សមាជិកនៃសហព័ន្ធកម្មករប្រេង និងឧស្ម័នប្រេស៊ីល (FUP) លោកស្រី ស៊ីប៊ីឡេ វីអ៊ីរ៉ា (Sibele Vieira) បានលើកឡើងថា ប្រេងគួរតែត្រូវប្រើប្រាស់ដើម្បីផលប្រយោជន៍មនុស្សធម៌ មិនមែនធ្វើឱ្យប្រជាជនរងទុក្ខនោះទេ។ លោកស្រីបន្ថែមថា ប្រេស៊ីលមិនគួរអង្គុយមើលវិបត្តិថាមពលនៅគុយបាដោយមិនជួយអ្វីឡើយ ។


សមាជិកសភាពីគណបក្សសង្គមនិយម និងសេរីភាព (Socialism and Liberty) លោក គ្លោប៊ើរ ប្រាហ្គា(Glauber Braga) បានរៀបរាប់ថា គុយបាកំពុងរងនូវការបិទខ្ទប់ផ្នែកមនុស្សធម៌ ហើយការការពារគុយបា គឺជារឿងមនុស្សធម៌ និងមិនមែនជារឿងនយោបាយនោះទេ ។


គួររំឭកថា បញ្ហានេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើបណ្តាប្រទេសដែលធ្វើពាណិជ្ជកម្មប្រេងជាមួយគុយបា ដែលបានធ្វើឱ្យវិបត្តិថាមពលនៅទីនោះកាន់តែធ្ងន់ធ្ងរ រហូតប៉ះពាល់ដល់សេវាសុខាភិបាល សកលវិទ្យាល័យ និងការដឹកជញ្ជូនសាធារណៈ ដោយសារតែកង្វះប្រេង និងការដាច់ចរន្តអគ្គិសនីញឹកញាប់។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងរតនាគារជាតិអាម៉េរិក ប្រកាសថា នឹងអនុញ្ញាតឱ្យមានការលក់ប្រេងពីវេណេហ្ស៊ូអ៊ីឡាទៅគុយបាតាមរយៈអាជ្ញាបណ្ណពិសេស បើប្រតិបត្តិការនោះ មានគោលបំណងគាំទ្រប្រជាជន និងមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលគុយបាដោយផ្ទាល់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ