ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ត្រីរុស្ស៊ី៖ សហរដ្ឋអាម៉េរិកនៅមិនទាន់ឆ្លើយតបនៅឡើយចំពោះសំណើរបស់រុស្ស៊ី ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កក ដើម្បីគាំទ្រក្រុមប្រឹក្សាសន្តិភាព
Fri,27 February 2026 (Time 05:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) បានថ្លែងក្នុងសន្និសីទនាពេលថ្មីៗនេះថា សហរដ្ឋអាម៉េរិកនៅតែមិនទាន់ឆ្លើយតបចំពោះសំណើរបស់រុស្ស៊ី ដែលចង់ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីចំនួន ១ ពាន់លានដុល្លារដែលត្រូវបានបង្កកនៅអាម៉េរិក ដើម្បីគាំទ្រដល់កិច្ចការមនុស្សធម៌របស់ក្រុមប្រឹក្សាសន្តិភាព (Board of Peace) សម្រាប់តំបន់ហ្គាហ្សា។


លោកស្រីបញ្ជាក់ថា រុស្ស៊ីមានបំណងប្រើប្រាស់ថវិកាដែលត្រូវបានបង្កកតាំងពីសម័យរដ្ឋបាលអាម៉េរិកមុនមកម្លេះ ដើម្បីជួយសង្គ្រោះអាយុជីវិតជនស៊ីវិលនៅក្នុងតំបន់ជម្លោះ ។
លោកស្រី បានរិះគន់មេដឹកនាំអឺរ៉ុបមួយចំនួនថា កំពុងរារាំងដំណោះស្រាយសន្តិភាពនៅក្នុងជម្លោះអ៊ុយក្រែន។ លោកស្រីអះអាងថា សហភាពអឺរ៉ុបមិនមានសិទ្ធិទាមទារអង្គុយនៅតុចរចានោះទេ ដោយចោទថាអឺរ៉ុបមិនដែលរិះគន់រដ្ឋាភិបាលគីវ សូម្បីតែក្នុងករណីវាយប្រហារលើបំពង់បង្ហូរប្រេងឌ្រូស្បា (Druzhba) ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខថាមពលរបស់ប្រទេសហុងគ្រី និងស្លូវ៉ាគី ។


ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស លោកស្រី ហ្សាការ៉ូវ៉ា បានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនថា បានបង្កើតបណ្តាញពន្ធនាគារសម្ងាត់ ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ និងអនុវត្តអំពើទារុណកម្ម ។
ជុំវិញផ្នែកថាមពល លោកស្រីបានរិះគន់សហភាពអឺរ៉ុប ដែលបន្តកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដោយលោកស្រីអះអាងថា គោលនយោបាយផ្តាច់ខ្លួនពីថាមពលរុស្ស៊ី មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យដល់សន្តិសុខថាមពលទូទាំងពិភពលោកទៀតផង ។


ជាចុងក្រោយ លោកស្រីបានចេញការព្រមានយ៉ាងតឹងរ៉ឹងថា ប្រសិនបើមានកងកម្លាំងបរទេសណាមួយចូលទៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីនឹងចាត់ទុកកងកម្លាំងទាំងនោះជាគោលដៅយោធាស្របច្បាប់។ លោកស្រីទទួលស្គាល់ថា មានជំនួបរវាងមន្ត្រីរុស្ស៊ី និងអាម៉េរិកនៅទីក្រុងហ្សឺណែវពិតមែន ប៉ុន្តែមិនមានលទ្ធផលអ្វីថ្មីគួរឱ្យកត់សម្គាល់ទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ