ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជំរុញការយល់ដឹងអំពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋ និងសញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ដល់និស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
Fri,27 February 2026 (Time 05:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី “ទស្សនាទាន និងសញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ” ជូនសាស្ត្រាចារ្យ និងនិស្សិត សំដៅកសាង និងលើកកម្ពស់មូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋ ការបណ្តុះឆន្ទៈនិងស្មារតីសហគ្រិនភាព និងការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារនិងមុខរបរក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។

ពិធីបើកសិក្ខាសាលា បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក អ៊ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី លោក ប៊ុន ឆាយ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយវាគ្មិនកិត្តិយស សាស្ត្រាចារ្យ និងនិស្សិតសរុប ១២០ រូប។

ក្នុងឱកាសនោះ លោក អ៊ឹម សុខធី បានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចច្នៃប្រតិដ្ឋ (Creative Economy) ដែលជាប្រភពនៃកំណើនថ្មី សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញជាគោលនយោបាយលើកទឹកចិត្ត ការផ្តល់មូលនិធិ និងការកសាងនិងបណ្តុះបណ្តាលមូលធនមនុស្សជាដើម។ នៅក្នុងបរិបទនៃការវិវត្តសេដ្ឋកិច្ចសកលនាសតវត្សរ៍ទី ២១, ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ច យ៉ាងស៊ីជម្រៅ ពីការពឹងផ្អែកលើធនធានធម្មជាតិ និង កម្លាំងពលកម្មសុទ្ធសាធ (labor-intensive) មកជាការកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និង គំនិតច្នៃប្រតិដ្ឋ (Knowledge-based and creative economy) ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានគូសបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជា ទោះបីជាប្រទេសដែលសម្បូរទៅដោយមរតកវប្បធម៌, ប្រវត្តិសាស្ត្រ និង មានប្រជាសាស្ត្រវ័យក្មេង ពោរពេញដោយថាមវ័ន្ត ប៉ុន្តែការទាញយកសក្តានុពលពីទាយជ្ជទានធនធាន (factor endowment) ទាំងនេះ ក្នុងទម្រង់ជាសេដ្ឋកិច្ចច្នៃប្រតិដ្ឋ នៅមានកម្រិតនៅឡើយ។

ក្នុងឱកាសនោះដែរ លោកសាកលវិទ្យាធិការរង បានឱ្យដឹងថា ការរៀបចំសិក្ខាសាលានេះ គឺត្រូវបានអនុវត្តក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអង្គភាពទាំងពីរ បានបង្កើតឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសជូននិស្សិត បុគ្គលិក និងសាស្ត្រាចារ្យរបស់សាកលវិទ្យាល័យ ក្នុងការស្វែងយល់ ស្វែងចេះពីកិច្ចការពាក់ព័ន្ធការអភិវឌ្ឍសហគ្រិនវ័យក្មេង និង ការចូលរួមពង្រឹងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យពាក់ព័ន្ធនឹងធុរកិច្ចជាដើម។

តាមរយៈកិច្ចសហការនេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតដែលមានសក្តានុពល ចូលរួមកម្មវិធីកសាងសមត្ថភាព ការបណ្តុះបណ្តាល សិក្ខាសាលា និង ចូលរួមអនុវត្តការងារគម្រោងមួយចំនួនដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកបដោយជោគជ័យ ផងដែរ។

លោក បានសង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនេះ ជាការចូលរួមចំណែកបន្ថែមទៀត ក្នុងការបណ្តុះឆន្ទៈស្មារតី សហគ្រិនភាព និងការនវានុវត្ត, កសាងមូលដ្ឋានគ្រឹះនៃការយល់ដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ រួមនឹងការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារ និងមុខរបរជាក់ស្តែងក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ សម្រាប់និស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ