(ស្វីស)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញទទួលជំនួបសម្តែងការគួរសមរបស់ លោកស្រី Ana Isabel Xavier រដ្ឋលេខាធិការ នៃក្រសួងការបរទេស ព័រទុយហ្កាល់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ក្នុងឆ្នាំ២០២៧ខាងមុខ កម្ពុជា-ព័រទុយហ្កាល់ នឹងរួមគ្នាអបអរសាទរខួប លើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងន័យនេះ កម្ពុជារំពឹងថា នឹងមានវិនិយោគិនព័រទុយហ្កាល់មកបណ្តាក់ទុន ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថល និងថាមពលកកើតឡើងវិញ។លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី អំពីវឌ្ឍនភាពថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ