ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធភាពយន្ត ភូមិគ្រឹះម្លិះ
Wed,25 February 2026 (Time 02:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធរឿង ភូមិគ្រឹះម្លិះ ខណៈដែលភាពយន្តថ្មីមួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមហាជនទាំងក្នុង និងក្រៅប្រទេសផងដែរ។
ការសម្ពោធរឿង ភូមិគ្រឹះម្លិះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ២៧១ ដោយមានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនរូបផងដែរ។
ឯកឧត្តម ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរថា នាពេលបច្ចុប្បន្ន ភាពយន្តខ្មែរបានរីកចម្រើនច្រើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន ខណៈដែលផលិតករខ្មែរ បានខិតខំតផលិតទាំងបរិមាណ, គុណភាព, ការផលិត, ការដឹកនាំសម្តែង និងបច្ចេកទេសថត គួរជាទីមោទនភាព។
ឯកឧត្តម ទិត្យ ថាវរិទ្ធ បានបន្តថា ដើម្បីកាត់បន្ថយភាពយន្តនាំចូលពីបរទេសនោះ ដូច្នេះផលិតករយើងត្រូវខិតខំផលិតប្រកបដោយគុណភាព និងស្នាដៃខ្លួនឯងដោយមិនចម្លងពីគេ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុក។
លោក ប៉ែន ចំរុង ដែលមានក្តីស្រមៃចង់ផលិតភាពយន្តដោយខ្លួនឯងអស់រយៈពេល២៣ឆ្នាំមកហើយនោះ នៅទីបំផុតពេលនេះ លោកអាចសម្រេចក្តីបំណងនោះបានហើយ។ លោកជាផលិតករផង និងតារាសម្តែងផងនៅក្នុង រឿងភូមិគ្រឹះម្ល៉េះ។ លោកបានលើកឡើងថា ភូមិគ្រឹះម្លិះ ឈ្មោះសែនពិរោះ និងក្រអូបតែលាក់បាំងអាថ៌កំបាំងរាប់មិនអស់ ដូច្នេះរឿងថ្មីនេះ លោកបានអះអាងថានឹងល្អមើលជាក់ជាមិនខានឡើយ។
ទន្ទឹមនឹងគ្នានេះ លោក ប៉ែន ចំរុង បានស្នើឲ្យបងប្អូនខ្មែរជួយគាំទ្រភាពយន្តថ្មីនេះ ដែលលោកបាននិពន្ធ និងផលិតដោយផ្ទាល់ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ និងបង្កើតការងារជូនសិល្បករ-សិល្បការីនី។
គួរបញ្ជាក់ថា ភាពយន្ត«ភូមិគ្រឹះម្លិះ» នឹងត្រូវចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ៕
អត្ថបទ៖ចេង ឆហួត និងរូបភាព៖អេង សុគុណ, អ៊ុន ផាន់ណាត

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ