ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមកាកបាទក្រហមកម្ពុជា តាមមន្ទីរអង្គភាព ចំនួន ១០១នាក់ គណៈកិត្តិយស គណៈកម្មាធិការអនុសាខាក្រុងស្វាយរៀង ២៧នាក់ និងក្រុមកាកបាទក្រហមសង្កាត់ទាំង ៧ ចំនួន ២១នាក់ សរុប ចំនួន ១៤៩អង្គ\នាក់ ដែលពិធីនេះ ប្រារព្ធធ្វើនៅទីស្នាក់ការសាខា។ថ្លែងក្នុងពិធីនោះ លោក ប៉េង ពោធិ៍សា បានសម្តែងការស្វាគមន៍ចំពោះ សមាសភាពក្រុមកាកបាទក្រហម តាមមន្ទីរអង្គភាពនានា និងអភិបាលក្រុង ស្ថាប័ននានាជុំវិញក្រុង និងក្រុមប្រឹក្សាសង្កាត់ ដែលមានឆន្ទៈចូលរួមចែករំលែកពេលវេលា បម្រើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត។ លោក បានចាត់ទុក នេះជាកម្លាំងមនុស្សធម៌នៅមូលដ្ឋាន ដើម្បីជាសេនាធិការឱ្យសាខា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ។លោកប្រធានគណៈកម្មាធិការសាខា ក៏បានគូសបញ្ជាក់អំពីកត្តាសំខាន់សម្រាប់សាខា អនុសាខា ក្រុមកាកបាទក្រហមសង្កាត់ ដើម្បីអនុវត្តឱ្យបានសមស្របតាមយន្តការ នៃការដឹកនាំការគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្រ្ត នៃវិស័យអាទិភាពរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ទៅលើការលើកកម្ពស់មូលដ្ឋានគ្រឹះ សមត្ថភាពជំនាញ និងការបម្រើការងារ។ដើម្បីធានាបាននូវកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជា្ញធរសាធារណៈ លោក បានណែនាំត្រូវយកចិត្តទុកដាក់នៅចំណុចសំខាន់ៗ គឺ បន្តចូលរួមលើកកម្ពស់ឧត្តមគតិមនុស្សធម៌ធ្វើការផ្លាស់ប្តូរមុខមាត់របស់សហគមន៍ លើកជ្រោងវប្បធម៌ សន្តិភាព អហឹង្សា លុបបំបាត់ការរើសអើងគ្រប់ប្រភេទ។ កសាងសមត្ថភាពសហគមន៍ ពង្រឹងរចនាសម្ព័ន្ធ និងបណ្តាញដែលពាក់ព័ន្ធ បណ្តុះវប្បធម៌ស្ម័គ្រចិត្ត បង្កើនបំណិនជីវិត លើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមធម៌យេនឌ័រនៅក្នុងសហគមន៍ ។ការលើកកម្ពស់បន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ បេ្តជ្ញាដោះស្រាយផលវិបាកនានាដែលកើតមានឡើង ចូលរួមឱ្យបានកាន់តែសកម្មក្នុងការត្រៀមបង្ការ ការឆ្លើយតប ការស្តារឡើងវិញ លើកកម្ពស់ជីវភាព ការរស់នៅរបស់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយនានា នៅក្នុងគោលដៅរួមរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែង ក្នុងអាណត្តិកន្លងមក និងបន្តអាណត្តិទី ៦ នៃគណៈកម្មាធិការសាខា និងអាណត្តិទី ៧ នៃគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ