ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បណ្តាអង្គទូត និងអង្គការអន្តរជាតិ ចុះពិនិត្យជាក់ស្តែង ទីតាំងយោធាថៃឈ្លានពាន និងស្ថានភាពជនភៀសសឹក នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន
Mon,23 February 2026 (Time 08:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាអង្គទូតចំនួន ២៣ប្រទេស រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កាណាដា សិង្ហបុរី ម៉ាឡេស៊ី រុស្សី ជប៉ុន អាល្លឺម៉ង់ ឥណ្ឌា ជាដើម និងអង្គការអន្តរជាតិ ចំនួន២ទៀតគឺ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចុះទៅដល់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ជាទីដែលយោធាថៃ បានឃាំងទូរកុងតឺន័រ និងរាយលួសបន្លា ព័ទ្ធយកដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលជាជនស៊ីវិល ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការរចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពយោធាថៃឈ្លានពានអធិបតេយ្យភាពកម្ពុជានេះ ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្និងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានរៀបរាប់ប្រាប់អំពីដំណើររឿងដែលយោធាថៃបានរំលោភបំពានកាន់កាប់ ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន លើផ្ទៃដីសរុប ១.០២៦ហិកតា ដោយបានកាន់កាប់ដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលជាជនស៊ីវិល ដោយការហ៊ុំព័ទ្ធលួសបន្លា និងទូរកុងតឺន័រ ជាការរំលោភច្បាប់អន្តរជាតិ។ នៅភូមិជោគជ័យយោធាថៃ បានដាក់ទូកុងតឺន័រ ចំនួន៤ទីតាំង ដែលមានសរុប ១៦កុងតឺន័រ ដោយរំលោភបំពានកាន់កាប់ផ្ទៃដីជិត ៤០០ហិកតា។ ចំណែកភូមិព្រៃចាន់ យោធាថៃបានរំលោភបំពានកាន់កាប់ លើផ្ទៃដី៤២ហិកតា ដោយការដាក់ទូកុងតឺន័រ ចំនួន៣ទីតាំង ដែលមានសរុប ៦៣កុងតឺន័រ។ ដោយឡែកនៅតំបន់បឹងត្រកួន ដែលមាន ៤ភូមិ ដោយយោធាថៃបានរំលោភបំពានកាន់កាប់ និងបានដាក់ទូកុងតឺន័រ ចំនួន ១៣ទីតាំង ដែលមានសរុប ២៦កុងតឺន័រ លើផ្ទៃដី ៥៨៤ហិកតា។

លោក អ៊ុំ រាត្រី បានបញ្ជាក់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពោលគឺ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ កងកម្លាំងយោធាថៃ បានបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ជាដើម ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ ការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពឈ្លានពានដោយកម្លាំងយោធាថៃ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ