ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អង្គភាពប្រឆាំងអំពើពុករលួយសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ
Fri,20 February 2026 (Time 09:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

បាត់ដំបង៖ អង្គភាពប្រឆាំងអំពើពុករលួយសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ។ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ អង្គភាព ផ្នែកមន្រ្តីរាជការ និងមេឃុំ ចៅសង្កាត់។

ឯកឧត្តម សុខ លូ បង្ហាញការជឿជាក់ថា ការផ្សព្វផ្សាយនាពេលនេះនឹងបានជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាល ថ្នាក់ក្រោមជាតិ ស្វែងយល់បន្ថែមទៀតអំពីប្រវត្តិគោលគំនិតសំខាន់ៗ ក៏ដូចជាចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបានជ្រួតជ្រាប និងច្បាស់លាស់បន្ថែម។

ឯកឧត្តម សុខ លូ ថ្លែងអំណរគុណចំពោះប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃរៀបចំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនៅខេត្តបាត់ដំបង។

ក្នុងឱកាសនេះ ឯកឧត្តម ឱម យិនទៀង ថ្លែងឱ្យដឹងថា ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ ចាត់ទុកថាជាពុករលួយហើយមានទោសប៉ុន្មាន នោះទើបជាអំពើពុករលួយ មានន័យថា បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ។

សូមជម្រាបថា ពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយមានគោលបំណងលើកកម្ពស់ប្រសិទ្ធ ភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋព្រមទាំងរក្សាភាពស្អាត ស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិនិងកាត់បន្ថយភាពក្រីក្រ។

ច្បាប់នេះដែរមានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ។ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានប្រព្រឹត្តក្រោយពេលដែលច្បាប់នេះមានអនុភាពអនុវត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ