ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក សុន ពេញ នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD)និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធកិច្ចសហការប្រតិបត្តិការ នៅទីស្ដីការក្រសួងមហាផ្ទៃ។ក្នុងជំនួបកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងលោក គាន ណារិន ប្រធាននាយកដ្ឋានកិច្ចការសមាគមនិងគណបក្សនយោបាយ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ។ជំនួបនេះមានគោលបំណងសំខាន់គឺពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអង្គការសម្ព័ន្ធភាពជាតិដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(សម្ព័ន្ធភាពCPDD) និង ទិសដៅយុទ្ធសាស្រ្តអនុវត្តរួមគ្នា សំដៅការរួមចំណែកលើកកម្ពស់ការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ