ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា និងឥណ្ឌូនេស៊ី សហការគ្នាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
Fri,20 February 2026 (Time 06:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

ភ្នំពេញ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រីស សុខា លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា លោកបានអរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ឬនឹងពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។

ក្នុងជំនួបដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានានូវសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា មនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។ ក្នុងន័យនេះ លោកបានស្នើ ឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមានអំពីកម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថាប្រទេសទាំងពីរ មានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។

ពាក់ព័ន្ធនឹងការបញ្ចប់អាណត្តិការទូតវិញ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃកម្ពុជា និងឥណ្ឌូនេស៊ី ដែលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោក បានកសាងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដល់ការពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ ដូចជា វិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ឥណ្ឌូនេស៊ី។

លោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានឯកភាពចំពោះការវាយតម្លៃនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានសម្តែងនូវអំណរអរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលជានិច្ចកាលបានផ្តល់នូវការគាំទ្រ និងបានជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋឥណ្ឌូនេស៊ី កំពុងរស់នៅ និងប្រកបការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានកោតសរសើរចំពោះយុទ្ធនាការដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងអះអាងថា ឥណ្ឌូនេស៊ី ត្រៀមខ្លួនជានិច្ច សហការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូនេស៊ីទៅប្រទេសដើមវិញ និងក៏បានឯកភាព ជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យកីឡា ផងដែរ ហើយក៏បានបង្ហាញបំណងពង្រឹងវិស័យនេះ ដោយឈរលើស្មារតីសាមគ្គីភាព និងមិត្តភាពល្អរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី។

ដោយឡែកភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីគោលជំហរចំពោះការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរំលេចឡើងវិញអំពីជំហរកម្ពុជា ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាព និងយន្តការដោះស្រាយដោយសន្តិវិធី ដើម្បីធានាបាននូវសុខសន្តិភាពរវាងប្រទេសជិតខាង និងសហសន្តិវិជ្ជមានក្នុងតំបន់អាស៊ាន។

លោកឯកអគ្គរដ្ឋទូត បានគាំទ្រកម្ពុជា ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយដោយសន្តិវិធី និងជាពិសេស ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីសន្តិសុខ។ លោកឯកអគ្គរដ្ឋទូត អះអាងជាថ្មីទៀតថា ឥណ្ឌូនេស៊ី ត្រៀមសហការគ្រប់បែបយ៉ាងជួយគាំទ្រគ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាពក្នុងតំបន់អាស៊ាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ