ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សង្ឃឹមយ៉ាងមុតមាំថា ស្មារតី «ខ្មែរជួយខ្មែរ» និងវប្បធម៌ នៃការចែករំលែក នឹងបន្តជានិរន្ដរ៍ ដើម្បីរួមគ្នាស្ថាបនាខេត្តពោធិ៍សាត់ ឱ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។ការបង្ហាញក្ដីសង្ឃឹមរបស់ ឯកឧត្តម ខូយ រីដា នាឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ លើការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ការជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាក នៃសង្គ្រាមឈ្លានពានតាមព្រំដែន និងការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦។ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំកោះសំពៅមាសសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត, លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត, លោក ប៊ុង តាំងឡាយ នាយកទីចាត់ការផែនការវិនិយោគ, មន្ត្រីរាជការ និងសប្បុរសជនជាច្រើនរូបទៀត។មានមតិសំណេះសំណាល ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកាយវិការសប្បុរសធម៌របស់អស់ លោក លោកស្រី ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តទាំងអស់។ជាការពិតណាស់ បងប្អូនបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ មាន ៣វិស័យសំខាន់ៗរួមមាន ៖ ទី១-ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ ពីចំណុចទេពឧកញ៉ា ឃ្លាំង មឿង ដល់វត្តវាល។ ដែលនេះ គឺជាការផ្តល់ «ពន្លឺ និងសុវត្ថិភាព» ជូនដល់ប្រជាពលរដ្ឋ និងបានធ្វើឱ្យមុខមាត់ខេត្តកាន់តែស្រស់បំព្រង ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ទី២-ការជួយដល់វីរកងទ័ពជួរមុខ កំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាកនៃសង្គ្រាមឈ្លានពានតាមព្រំដែន បងប្អូនមិនបានឈរមើលដោយបង្អង់ឡើយ។ ស្បៀងអាហារ និងថវិកាដែលបងប្អូនបានផ្តល់ឱ្យ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនខ្មែរយើងដែលកំពុងរងគ្រោះ ឱ្យមានសង្ឃឹមឡើងវិញ។ទី៣-ការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី ១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ នឹងក្លាយជាឧបករណ៍ដ៏ស័ក្តិសិទ្ធិសម្រាប់ជួយសង្គ្រោះដល់ជនងាយរងគ្រោះ ចាស់ជរា និងកុមារកំព្រា។ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ស្មារតី «ខ្មែរជួយខ្មែរ» និងវប្បធម៌នៃការចែករំលែកនេះ នឹងនៅតែបន្តជានិរន្តរ៍ ដើម្បីរួមគ្នាស្ថាបនាខេត្តរបស់យើង ឱ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ ឯកឧត្តម ប្តេជ្ញាចិត្តនឹងខិតខំបន្តបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្មរបស់បងប្អូន ឱ្យកាន់តែរីកចម្រើន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ