ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋសភាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាយប៉ា (AIPA) ត្រៀមរៀបចំកិច្ចប្រជុំកម្រិតតំបន់ ស្តីពីអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយចីរភាព
Thu,19 February 2026 (Time 10:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាកំពុងពន្លឿនការងារបច្ចេកទេស យ៉ាងសកម្ម ដើម្បីត្រៀមរៀបចំកិច្ចពិភាក្សាតុមូល និងវេទិកាថ្នាក់ ដឹកនាំអន្តរជាតិសំខាន់ៗចំនួន៣ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ក្នុងគោលបំណងដោះស្រាយវិបត្តិអាកាសធាតុ និងជំរុញការវិនិយោគក្នុងវិស័យកសិកម្មប្រកបដោយចីរភាព និងការទទួលខុសត្រូវ។

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយលេខាធិការដ្ឋានអាយប៉ា និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីពិភាក្សាផ្ដោតសំខាន់លើការរៀបចំ ផែនការសម្រាប់ព្រឹត្តិការណ៍ធំៗដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន៖

ទី១. សិក្ខាសាលាថ្នាក់ជាតិស្តីពី ការប្រែប្រួលអាកាសធាតុ៖ ជាកិច្ចសហការរវាងលេខាធិការដ្ឋានអាយប៉ា និងអង្គការ Tara Climate ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាបរិស្ថានសកល និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ទី២. វេទិកាពិគ្រោះយោបល់ថ្នាក់ដឹកនាំអាយប៉ា (AIPA Leadership Forum) វេទិកានេះគឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់សភាកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មរបស់អន្តរសភាអាស៊ាន (AIPA) ដើម្បីពង្រឹងតួនាទីអ្នកដឹកនាំក្នុងតំបន់លើការដោះស្រាយបញ្ហារួម។

ទី៣. កិច្ចប្រជុំស្តីពីគោលការណ៍ណែនាំអាស៊ាន (ASEAN RAI)គឺជាកិច្ចប្រជុំស្របគ្នាដែលផ្ដោតលើការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO )។

ការផ្តួចផ្តើមរៀបចំកិច្ចប្រជុំទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា ក្នុងការជំរុញ “ការទូតសភា” ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ និងការធានាសន្តិសុខស្បៀងក្នុងតំបន់។

លើសពីនេះ ការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗក្នុងឆ្នាំ២០២៦ ក៏ជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពល និងតួនាទីដឹកនាំរបស់ខ្លួនក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។

កិច្ចប្រជុំនាពេលរសៀលនេះ បានបញ្ចប់ទៅដោយការឯកភាពលើចំណុចបច្ចេកទេសសំខាន់ៗ ដើម្បីធានាថាព្រឹត្តិការណ៍នាពេលខាងមុខនឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កាសម្រាប់ឧត្តមប្រយោជន៍ជាតិ និងតំបន់ទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ