ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខេត្តសៀមរាប កំពុងបន្តជំរុញរៀបចំកាមេរ៉ាសុវត្ថិភាពបន្ថែមតាមដងផ្លូវ ដើម្បីធានាដល់ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ
Wed,18 February 2026 (Time 10:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

សៀមរាប៖ បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ផែនការថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ក្នុងឆ្នាំ២០២៦នេះ ស្នងការនគរបាលខេត្ត កំពុងនឹងបន្តជំរុញការរៀបចំកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវជាតិ ជាពិសេសផ្លូវជាតិលេខ៦ បន្ថែមពីលើចំនួនកាមេរ៉ាដែលមានស្រាប់ ដើម្បីប្រើប្រាស់ក្នុងកិច្ចការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ខណៈកន្លងមកកាមេរ៉ាសុវត្ថិភាព បានជួយសម្រួលសមត្ថកិច្ចធ្វើការឆ្លើយតប បង្ក្រាបបទល្មើស បានទាន់ពេលវេលា។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ទៀតថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ នឹងជួយបង្កើននូវប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានា និងជាពិសេសជួយឱ្យសមត្ថកិច្ចធ្វើការឆ្លើយតបបានទាន់ពេលវេលា ធ្វើយ៉ាងណាធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្ដល់ភាពកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់បន្ថែមថា ក្រៅកាមេរ៉ាសុវត្ថិភាពដែលគ្រប់គ្រងដោយស្នងការនគរបាលខេត្ត ខេត្តសៀមរាបក៏មានកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវ ៣៨ខ្សែ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត។ បន្ថែមពីនោះ ក្នុងគម្រោងទីក្រុងឆ្លាតវៃរបស់ទីភ្នាក់ងារសហការប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបំពាក់កាមេរ៉ា ដើម្បីតាមដានការចតរថយន្តខុសច្បាប់ចំនួន ៤ទីតាំង និងគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៤ទីតាំង នៅក្នុងតំបន់ផាប់ស្រ្ទីត ដើម្បីតាមដានជនសង្ស័យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ