ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ចែកជូនកុមារកំព្រា និងកុមារពិការក្នុងឱកាស “ទិវានៃក្តីស្រឡាញ់” នៅខេត្តបាត់ដំបង
Sun,15 February 2026 (Time 02:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 95នាក់)

បាត់ដំបង៖ ក្នុងឱកាសអបអរសាទរ “ទិវានៃសេចក្តីស្រឡាញ់” និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាអនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា រួមជាមួយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ដើម្បីចែកជូនដល់កុមារកំព្រា និងកុមារពិការភ្នែក គ-ថ្លង់ សរុបចំនួន ៣២៥នាក់ ក្នុងខេត្តបាត់ដំបង។

ក្នុងសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាលនេះ ឯកឧត្តមប្រធានប្រតិភូ បាននាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី, សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចក្រឡាហោម ស ខេង ជូនដល់ចៅៗកុមារកំព្រា និងកុមារមានពិការភាពទាំងអស់។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែផ្ដល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព ការរស់នៅ និងការរៀនសូត្ររបស់កុមារកំព្រា និងកុមារពិការ ដើម្បីធានាថាពួកគេមាន ឱកាសស្មើភាពក្នុងការកសាងអនាគត ជាពិសេសការទទួលបានឱកាសការងារក្នុងស្ថាប័នរដ្ឋ។ ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ក៏បានផ្ដាំផ្ញើឱ្យចៅៗទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។

អំណោយដែលបានផ្ដល់ជូនមណ្ឌលទាំង៣ រួមមាន៖
• គ្រឿងឧបភោគបរិភោគ៖ អង្ករ ២,៥តោន, មី ២៥កេស, ទឹកបរិសុទ្ធ ៦៥កេស, ទឹកដោះគោស្រស់ ៨១កេស រួមនឹងគ្រឿងទេស និងនំចំណីជាច្រើនមុខទៀត។
• អាហារសម្រន់៖ នំភីហ្សា (Pizza) ចំនួន ២៥២នំ សម្រាប់ចែកជូនដល់កុមារៗ និងលោកគ្រូអ្នកគ្រូ មេដោះក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល និងពោរពេញដោយក្តីស្រឡាញ់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ