ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ថ្ងៃបុណ្យនៃក្តីស្រឡាញ់! ពលរដ្ឋនិងទេសចរជាង ១.៥០០នាក់ នាំគ្នារត់ដើម្បីសន្តិភាព និងសាមគ្គីភាព នៅក្រុងកំពត
Sat,14 February 2026 (Time 10:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

កំពត៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ដែលជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ រដ្ឋបាលខេត្តកំពតសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ “តស់ រត់នៅកំពត” ក្រោមមូលបទ ដើម្បីសន្តិភាព និងសាមគ្គីភាព ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលមានអ្នកចូលរួមរត់ប្រមាណជាង ១ ៥៦៨នាក់។ ពិធីនេះត្រូវបានធ្វើឡើងនៅឆ្នេរខ្សាច់ព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្ត ដោយការរត់នេះមានចម្ងាយ ៣,៥គីឡូម៉ែត្រតាមផ្លូវមាត់ព្រែកកំពង់បាយ ក្នុងន័យដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្ត លើកកម្ពស់សុខមាលភាព និងភាពសប្បាយរីករាយក្នុងថ្ងៃទិវានៃក្តីស្រឡាញ់។
យុវជន និងពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍ “តស់ រត់នៅកំពត” បានសំដែងក្តីសប្បាយរីករាយ និងលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះគឺបានបំផុសឱ្យពលរដ្ឋមានការចូលរួមហាត់កីឡា ដូចជារត់ ដើរហាត់ប្រាណ និងសកម្មភាពកីឡាផ្សេងៗ បង្កើនសាមគ្គីភាព និងទាក់ទាញភ្ញៀវទេសចរ។ ពួកគាត់បានបន្តថា ព្រឹត្តិការណ៍ “តស់ រត់នៅកំពត” ក្រោមមូលបទ ដើម្បីសន្តិភាព និងសាមគ្គីភាព ដែលធ្វើឡើងនៅពេលនេះគឺសំដៅឱ្យពលរដ្ឋបង្កើនសេចក្តីស្រឡាញ់ ដែលទី១ គឺការស្រឡាញ់ខ្លួនឯង, ទី២ គ្រួសារ និងទី៣ សង្គមជាតិ។ មិនត្រឹមតែប៉ណ្ណោះព្រឹត្តការណ៍នៃការរត់នេះដែរ ក៏បានធ្វើឡើងដើម្បីផ្សព្វផ្សាយសន្តិភាពនៅកម្ពុជា ដែលបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព មានស្ថិរភាព មានសន្តិសុខសុវត្តិភាព ដែលអាចឱ្យភ្ញៀវទេសចរមកលេងកម្សាន្តបានគ្រប់ទីកន្លែងដោយមិនមានការភ័យខ្លាចនៅទូទាំងប្រទេស ពិសេសនៅក្នុងខេត្តកំពត។
បើតាមការបញ្ជាក់របស់ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត ថាអ្នកចូលរួមរត់មាន ចំនួន ១ ៥៦៨នាក់ ការរត់ក្នុងរយៈចម្ងាយ ៣,៥គីឡូម៉ែត្រតាមផ្លូវមាត់ព្រែក គោលបំណង់សំខាន់ ដើម្បីបំផុសស្មារតីរក្សាសន្តិភាព និងសាមគ្គីភាពជាតិខ្មែរតែមួយ បង្កើតឱកាសទាក់ទាញទេសចរជាតិ អន្តរជាតិមកទស្សនាខេត្ត ផ្តល់លទ្ធភាពដល់ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្ត លើកកម្ពស់សុខមាលភាព និងភាពសប្បាយរីករាយ ដែលវាសមស្របទៅនឹងខ្លឹមសាររបស់ទិវានៃសេចក្តីស្រឡាញ់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ